ព័ត៌មានសិល្បៈ និងកម្សាន្ត

អត្ថ​ប្រ​យោជ​ន៍​​រ​ប​ស់​​ផ្លែ​​អ​ម្ពិ​ល​​ចំ​ពោះ​​សុ​ខ​ភា​ព​​

ផ្លែអម្ពិល គឺជាប្រភេទផ្លែឈើមួយប្រភេទ ដែលមានប្រភពមកពីដើមរុក្ខជាតិខ្ពស់ម្យ៉ាង ដែលមានដុះ នៅក្នុងប្រទេសអាស៊ី និង អាហ្វ្រិកខាងជើង។ សាច់ផ្លែខាងក្នុង គឺជាផ្នែកដ៏សំខាន់ នៃផ្លែអម្ពិលនេះ ដែល វាត្រូវបានគេប្រើ នៅក្នុងផលិតផលអាហារមួយចំនួន។ នៅពេលដែលពួកវានៅមិនទាន់ទុំ នោះវាមានរស ជាតិជូរមុត ដែលវាមានកម្រិតនៃជាតិអាស៊ីត យ៉ាងខ្ពស់។ ផ្លែអម្ពិលដែលនៅមិនទាន់ទុំ ត្រូវបានគេយក វា ទៅប្រើក្នុង ម្ហូបអាហារផ្សេងៗនិង ធ្វើជាស្កគ្រាប់ នៅក្នុងប្រទេសអាស៊ី និង អាមេរិកឡាទីន ។
អត្ថប្រយោជន៍របស់ផ្លែអម្ពិលចំពោះសុខភាព
· ទឹកផ្លែអម្ពិល គឺអាចប្រើជាថ្នាំបញ្ចុះលាមកក្នុងកម្រិតស្រាលមួយ។
· ផ្លែអម្ពិល ត្រូវបានគេប្រើដើម្បីព្យាបាល នូវភាពមិនប្រក្រតីរបស់ទឹកប្រមាត់។
· ផ្លែអម្ពិល ជួយបន្ទាបកម្រិតកូឡេស្តេរ៉ូល ។
· វាជួយធ្វើអោយ សុខភាពបេះដូង មានភាពល្អប្រសើរឡើង។
· សាច់, ស្លឹក និង ផ្ការបស់វា ជាមួយនឹងការរួមផ្សំផ្សេងៗគ្នាជាច្រើនទៀត ពួកវាត្រូវបានយក ទៅ លាបលើសន្លាក់ ដែលមានការឈឺចាប់ និង ហើមប៉ោង។
· ផ្លែអម្ពិល ត្រូវបានគេប្រើសម្រាប់ព្យាបាល អាការៈឈឺបំពង់ក។
· ទឹកផ្លែអម្ពិល ដែលមានកម្តៅ ត្រូវបានគេប្រើសម្រាប់ព្យាបាល ជំងឺឈឺភ្នែក។ ថ្នាំភ្នែកតំណក់ទឹក ដែលត្រូវបានធ្វើមកពី គ្រាប់ផ្លែអម្ពិល អាចប្រើបាន សម្រាប់ការព្យាបាល អាការៈភ្នែកស្ងួត។
· ផ្លែអម្ពិល ត្រូវបានគេប្រើជាឱសថបញ្ចុះទឹកនោម សម្រាប់ព្យាបាល បញ្ហាមិនប្រក្រតីនៃទឹក ប្រមាត់, ជំងឺខាន់លឿង និង ជំងឺផ្តាសាយ។
· វា ជាប្រភពដ៏ល្អនៃពពួកសារធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ដែលវាអាចជួយប្រយុទ្ធប្រឆាំងនឹង ជំងឺ មហារីកបាន។
· ផ្លែអម្ពិល ជួយកាត់បន្ថយគ្រុនក្តៅ និង ជួយផ្តល់នូវការ ការពារចំពោះជំងឺគ្រុនផ្តាសាយ។ យកសាច់វាខាងក្នុង មកឆុងនឹងទឹកក្តៅ រួចទុកវាចោលរយៈពេលមួយម៉ោង ដើម្បីអោយវាមាន ប្រសិទ្ធភាពល្អ។ ឬ ឆុងវាជាមួយនឹងទឹកក្តៅឧណ្ណៗ ដោយដាក់ទឹកឃ្មុំចូលបន្តិច ដើម្បីអោយវា មានរសជាតិផ្អែម។ វិធីនេះ គឺអាចជួយបន្ទាបសីតុណ្ហភាព បានជាច្រើនអង្សា។
· ផ្លែអម្ពិល ជួយអោយរាងកាយអ្នក ជួយរំលាយអាហារបានល្អ។
· វាត្រូវបានគេប្រើដើម្បីលាបនៅលើស្បែក ដើម្បីជួយព្យាបាលនូវ ការរលាក។
· សំបកពណ៌ក្រហម ដែលស្រោបនៅខាងក្រៅគ្រាប់របស់វា គឺជាថ្នាំសម្រាប់ព្យាបាលដ៏មានប្រសិទ្ធ ភាព ក្នុងការប្រឆាំងនឹង ជំងឺរាគ និង រាគមួល៕

អត្ថបទ៖health.com.kh

មតិយោបល់