ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងក្តី Park Bom ជួញដូរ​ថ្នាំញៀន​ត្រូវ​ជីក​កាយ​សារជាថ្មី​ផ្អើលអនឡាញ​

​ព័ត៌មាន​ដ៏​រសើប​របស់ Park Bom កំពុង​រសើប នៅលើ​កាសែត និង​បណ្តាញ​អន​ឡាញ​។​នេះ​បើ​យោង​តាម​គេហទំព័រ All Kpop ចុះផ្សាយ​។​
​កាលពី​រាត្រី​ថ្ងៃទី ៣០ ខែ មិថុនា កន្លងទៅនេះ នៅលើ​ធ្វី​ត​ទ័​រ កពុង​រីក​រាលដាល ជាមួយនឹង​រូបភាព​ដែល​យក​ពី​លើ​កាសែត S egye Ilbo ។ ក្នុង​អត្ថបទ កាសែត​នោះ​ដែរ បាន​ចុះផ្សាយ​ថា តារា​ចម្រៀ Park Bom ក្រុម 2NE1 ត្រូវបាន​គេ​ចោទសួរ​សារជាថ្មី អំពី​ការជួញដូរ​គ្រឿងញៀន​ក្នុង​ឆ្នាំ ២០១០ ។ ប៉ុន្តែ​រឿង​នេះ​ដែរ​ត្រូវបាន គេ​លុបចោល ដោយសារ​តែ​កង្វះ​ភស្តុតាង នោះ​គឺ​មានន័យថា រឿងក្តី​នេះ​ដែរ​ត្រូវបាន​ព្យួរទុក ។​

​តាម​ប្រភព​ព័ត៌មាន​ទំព័រ​ខាងលើ បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ព្រះរាជអាជ្ញា​បាន បាន​បង្ហើប​ព័ត៌មាន​នេះ នៅ​ថ្ងៃ​ទី ១២ ខែ តុលា ឆ្នាំ ២០១០ ដោយ​ឆ្លើយ​ឆ្លងតាម​អ៊ីម៉េល ឲ្យដឹងថា នាង​បាន​រត់ពន្ធ​ថ្នាំ​អា​ហ្វេ​តា​មីន ៨២ គ្រាប់ ពី​សហរដ្ឋអាមេរិក ដោយ​ឆ្លងកាត់ ព្រលានយន្តហោះ Incheon ។ ដោយ​រឿងក្តី​នេះ ត្រូវកា​ត់​នៅ​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ​២០១០ តែ ៤២ ថ្ងៃក្រោយ ដោយ​រឿងនេះ​កង្វះខាត​ភស្តុតាង ត្រូវបាន​ព្យួរទុក ដើម្បី​បើក​ការស៊ើបអង្កេត​។​

​ជាមួយនឹង​ព័ត៌មាន​ដ៏​រសើប បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស លើ​បណ្តាញ​សង្គម ក្នុងនោះ​ទំព័រ Page Nate បានបង្ហាញ​ព័ត៌មាន​នេះ​ភ្លាមៗ ដែរ តែ​មិន​បាន​សរសេរថា​ឈ្មោះ Park Bom នោះទេ ដោយ​សរសេរថា សមាជិក​ក្រុម 2NE1 ។ តែ​ទោះជា​យ៉ាងណា​អ្នកលេង​អន​ឡាញ បាន​រិះគន់​ទៅលើ​សមត្ថកិច្ច និង​ព្រះរាជអាជ្ញា ថា ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ចុះផ្សាយ​ដើម្បី​ទាញ​ប្រជាប្រិយភាព​អ្នកអាន ។​
​ដោយឡែក​សម្រាប់ អ្នកគ្រប់គ្រង ផលិតកម្ម YG Entertainment បាន​ប្រកាស​ថា​បើ​រឿង​នេះ​មិន​ពិត​ទេ ខាង​ខ្លួន​នឹង​ធ្វើ​ទៅ​តាម​ផ្លូវច្បាប់ ជាមួយ​នឹង​អ្នក​បំប៉ោង​ព័ត៌មាន ៕​
Park Bom (2)

Park Bom (1)

មតិយោបល់