ស្វែង សុជាតា ស្រាប់តែបង្ហូរទឹកនេត្រាមុខមហាជន ចង់ជួបមុខកូន បែកគ្នាជិត១០ឆ្នាំ

(ភ្នំពេញ)៖ តាមរយៈចូលរួមក្នុងកម្មវិធីមួយ តារាសម្ដែងអ្នកនាង ស្វែង សុជាតា បាន ទម្លាយនូវអាថ៌កំបាំងក្នុងចិត្តជាច្រើនពាក់ព័ន្ធនឹងខ្សែជីវិតពិតក្រោយលែងលះ គ្នាជាមួយអតីតស្វាមី ដោយត្រូវឃ្លាតឆ្ងាយពីកូនទាំងអាយុទើបបានជាង ២ ខួប ។

តាមរយៈកិច្ចសម្ភាសន៍នោះ តួសម្ដែងស្រី ដែលធ្លាប់ តែ រឹង មាំ និង កាចឆ្នាស់ក្នុងសាច់រឿងរូបនេះបាននិយាយទាំងទឹកភ្នែកហូររហាមថា ជីវិតកូនរបស់ នាង ទាំង អស់នៅពេលដែលបែកចេញពីនាងទៅពួកគេសុខសប្បាយហើយ។ ហើយនាងក៏ មិន គួរ យំ នោះ ដែរ តែនៅពេលដែលនាងផ្ដិតមេដៃលែងលះគ្នាជាមួយស្វាមីនោះ គឺកូន របស់ នាងមានអាយុទើបតែ២ខួបកន្លះ និងមានជំងឺទឹកនោមប្រៃដែលគ្រូពេទ្យបានប្រាប់ថា ជីវិត កូនរបស់នាងនឹងមិនវែងឆ្ងាយឡើយ ។

នាងបានបន្តបរិយាយទាំងក្ដីឈឺចាប់ផ្សាលាយឡំនឹងទឹកភ្នែកទៀតថា ពេលវេលា នោះស្រ្ដីទាំង អស់មិនថា ស្រ្តីខ្មែរឬគ្រប់ ជាតិសាសន៍ទាំង អស់ឈឺ ចាប់ឬអត់ ពេលដែលបែក ពីកូនទៅ ដែល កូនធ្លាប់តែគេងឱបនឹងទ្រូង។ បើនិយាយពីភាពរឹង ស្វែង សុជាតា ថាគ្មាននរណា ម្នាក់ ដឹងពីអារម្មណ៍ រឹងមាំរបស់ នាងឡើយ ហើយ មានតែបុរស ចំណាស់ ម្នាក់ គត់ដែល នាង តែងតែជឿជាក់ និងនិយាយប្រាប់រឿងក្នុងចិត្ត នោះគឺតារាសម្ដែងលោក ទេព រិន្ទដារ៉ូ ។

គួរបញ្ជាក់ថា តារាសម្ដែងទឹកភ្នែក និងតួកាចឆ្នាស់អ្នកនាង ស្វែង សុជាតា បានឃ្លាតឆ្ងាយពីកូនអស់រយៈពេលជាង១០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីនាង និងស្វាមីបានលែងលះគ្នា ។ នាងមិនដែលបានជួបមុខកូនសោះឡើយ ហើយបច្ចុប្បន្ននាងក៏មិនបានចាំមុខកូនដែរ ។ គ្រប់ពេលនឹករលឹកដល់កូន ខណៈស្នាមញញឹមមានតែនៅនឹងមុខកាមេរ៉ាប៉ុណ្ណោះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *