ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេ​ជ្រ​ ​សោ​ភា​រំ​ឭ​ក​ ​និ​ង​មិ​ន​ភ្លេ​ច​គ្រា​ក​ម្ស​ត់​ក្នុ​ង​ថ្ងៃ​កា​ន់​ទុ​ក្ខ​ស​ម្តេ​ច​តា​ដោ​យ​ទិ​ញ​ពោត​ស្ងោ​រ​ញុំ​ត​ម្លៃ​ ​១៥០០៛​

រយៈពេល ៧ ថ្ងៃដោយចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃ ទី ២៣ ខែតុលា ឆ្នាំ ២០១២ ដែលជាការកាន់ទុក្ខនៃការបាត់បង់ក្សត្យដ៏ឆ្នើមរបស់ខ្មែរយើងសង្កេតថា កាយវិការសម្តែងអារម្មណ៍ពិតរំលែកទុក្ខ ក៏ដូចជាកាន់ទុក្ខ និងចេះជួយគ្នា ក្នុងគ្រាលំបាកនោះ ក៏មានការចូលរួមពីតារាស្រីល្បីឈ្មោះរបស់ហង្សមាសផងដែរ គឺកញ្ញា ពេជ្រ សោភា ។

ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១២ នោះនៅមុខព្រះបរមរាជវាំងតែងតែមានមនុស្សរាប់សិបពាន់នាក់មកជួបជុំគ្នាដើម្បីរំលែកទុក្ខរបស់សម្តេចតានៃយើង។ ក្នុងនោះដែរក៏មានតារាចម្រៀង តារាសម្តែង រាប់សិបនាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជាក៏មកចូលរួមកាន់ទុក្ខផងដែរ ។ក្រៅពីកាន់ទុក្ខនោះ ពួកគេនៅឆ្លៀតឱកាសជួយផ្គត់ផ្គង់ជារបស់របរផ្សេងៗ ដូចជាទឹកសុទ្ធ ប្រេងកូឡា ជាដើមដើម្បីការការពារពី ការគ្រោះថ្នាក់ដោយចៃដន្យ។ អ្វីដែលធ្វើឲ្យ ប្រជាពលរដ្ឋចាប់អារម្មណ៍ក្នុងពិធីនោះ គឺកញ្ញាពេជ្រ សោភា សកម្មភាពរបស់នាងខុសពីគេឯង និងខុសពីតារាផ្សេងៗដែលជិះឡានទំនើបរបស់ខ្លួន ចូលរួមក្នុងពិធីកាន់ទុក្ខ ចំណែកនាងវិញបានធ្វើដំណើរជិះម៉ូតូកង់បី ដែលខ្មែរយើងតែងតែហៅភាសាគេនោះ តុកតុក ដែលជាដំណើរ ក៏ដូចជាសកម្មភាពសាមញ្ញជាទីបំផុត ហើយក៏ជាសកម្មភាពមួយដែលតារាល្បីភាគច្រើនមិនសូវធ្វើបាន។

ក្នុងន័យនេះដែរអ្នកវិភាគឯករាជជាច្រើនបាននិយាយថា “ពេជ្រ សោភា គឺជាមនុស្សម្នាក់សាមញ្ញា មិនរើសអើង ដោយមូលហេតុមួយ គឺនាងធ្លាប់ឆ្លងកាត់នូវព្យុះភ្លៀងបែបនេះពីមុនមក ជាពិសេសជើងជាប់ដី របស់នាងពិតជាមិនអាចបោះបង់បានទេ។ម្យ៉ាងវិញទៀតនោះ ក្នុងន័យនេះដែរ ពេជ្រ សោភា គឺនាងមិនដែលភ្លេច នូវគ្រាកម្សត់របស់នាងឡើយ ជាគ្រាដែលនាងធ្លាប់ជួបការលំបាក ធ្លាប់ជាអ្នកលក់ ពោត លក់ខ្ចៅ លក់អំពៅសាង ទោះបីជាពេលនេះ នាងក្លាយទៅជាអ្នកដែលទិញពោត ឬខ្ចៅពីគេវិញក្តីតែមើលទៅសភាពរបស់នាងពិតជានៅនឹករលឹកដល់គ្រាកម្សត់របស់នាងណាស់”។

ស្របពេលជាមួយនឹងគ្នានេះដែរ ពេជ្រ សោភា ត្រូវបាន ក្រុម Fan និងអ្នកដែលគាំទ្រនាងបានសរសើរមិនដាច់ពីមាត់នៅលើ ហ្វេសប៊ុក ខណៈដែលនាងបែកធ្លាយរូបភាព ទិញពោតស្ងោរ តម្លៃ ១៥០០ រៀល ដែលលក់នៅតាមផ្លូវ ដោយដើរញុំយ៉ាងព្រងើយមិនខ្វល់ពីនរណាថាអ្វីឡើយ។ នេះជាសកម្មភាពមួយដែល ក្រុមFan របស់នាង ក៏ដូចជាអ្នកគាំទ្រនាង មិនធ្លាប់ឃើញពីមុនមកចំពោះតារាល្បីៗ ផ្សេងទៀត។

គួររំឭកផងដែរថា ពេជ្រ សោភា កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១២ នាងបានបញ្ចេញនូវវីដេអូឃ្លិបមួយដែលមានរយៈពេល ២ នាទីជាង ដែលជាវីដេអូឃ្លិបសម្តែងនូវអាម្មណ៍របស់នាងចំពោះការបាត់បង់នូវក្សត្រដ៏ឆ្នើម និងអង្វរកដល់ប្រជាពលរដ្ឋ ក៏ដូចជា Fan និងអ្នកលេងហ្វេសប៊ុកទាំងអស់ចូលរួមកាន់ទុក្ខដោយពាក់អាវ ស ឲ្យបានរយៈពេល ៧ ថ្ងៃ៕

 

មតិយោបល់