ព័ត៌មានជាតិ

ទីផ្សារភាគហ៊ុន Windows Phone របស់ Microsoft មានការកើនឡើង

ទូរស័ព្ទដែលប្រើប្រព័ន្ធដំណើរការ Windows Phone 8 គឺត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Verizon, AT&T និង T-Mobile ផងដែរ មុនត្រីមាសទីបីឆ្នាំ 2012 ភាគហ៊ុនរបស់ប្រព័ន្ធដំណើរ Mobile របស់ Microsoft គឺស្ថិតនៅទាបនៅឡើយ បើយោងតាមការស្រាវជ្រាវរបស់ Firm Gartner។

នៅក្នុងសារព័ត៌មានថ្មីៗនេះ Firm បាននិយាយថា ពីខែកក្កដា ដល់ខែកញ្ញា ភាគហ៊ុនសរុបរបស់ Microsoft Smartphone ទូទាំងពិភពលោកមានចំនួន 2.4 ភាគរយៈ ដែលកើនឡើង 1.5 ភាគរយៈ គឺ Smartphone ចំនួន 4 ពាន់ 58 លាន និងប្រព័ព្ធដំណើរការប្រភេទផ្សេងទៀតរបស់ Microsoft ត្រូវបានលក់ទូទាំងពិភពលោកក្នុងត្រីមាននេះ បើធៀបទៅនឹងមួយឆ្នាំកន្លងទៅបានត្រឹមតែ 1.7 លានគ្រឿង។

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដែលប្រើប្រព័ន្ធដំណើរការ Windows Phone 8 មានរបស់ក្រុមហ៊ុន HTC និង NOKIA ដែលបានលក់ ហើយសម្រាប់ក្រុមហ៊ុន Samsung គឺទើបតែមាន ហើយភាគហ៊ុនរបស់ Microsoft និងកើនឡើងខ្លាំងសម្រាប់ត្រីមាសទីបួនក្នុងឆ្នាំ 2012៕

មតិយោបល់