កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ តំណាងរបស់ក្រុមតារាចម្រៀង T-ara បានចេញ សេចក្តីប្រកាសឲ្យដឹងថា “ក្រុមតារាចម្រៀងស្រីស្រស់ T-ara បានស្នើរនូវថវិកាដើម្បីដំណើរការកម្មវិធី ប្រគុំតន្ត្រីដែលមានទំហំទឹកប្រាក់ប្រមាណ ១០ Billion Won ដែលគិតជាដុល្លារស្មើរនឹង ១០ លានដុល្លារ”។
សម្រាប់គម្រោងប្រគុំតន្ត្រីនេះនឹងធ្វើឡើង នៅបណ្តាប្រទេសមួយចំនួនដូចជា China, Hong Kong, Taiwan, Indonesia, Vietnam, Thailand, Singapore, Malaysia និង បណ្តាប្រទេសអាស៊ានផ្សេងទៀត។
បច្ចុប្បន្នកាល សម្រាប់គម្រោងការប្រគុំតន្ត្រីនេះ ខាងតំណាងក្រុមតារាចម្រៀង T-ara កំពុងធ្វើការវែកញែករកដំណោះស្រាយថាគួរធ្វើតាមសំណើររបស់ ក្រុមនេះ អត់ ក្នុងដំណើរការប្រគុំតន្ត្រីនាឆ្នាំ ២០១៣ ខាងមុខនេះ។ក្រៅពីនេះក្រុមតារាចម្រៀង T-ara ក៏មានគម្រោងធ្វើតន្ត្រីទេសចរនៅ Japanese Arena ដែលមានមនុស្សចូលរួមរហូតដល់ទៅ 150,000 នាក់ ។អ្នកតំណាងរូបនោះបានបន្តទៀតថា “សម្រាប់ ការប្រគុំតន្ត្រីនោះដែរ T-ara នឹងពាំនាំយកបទ ‘Sexy Love‘” ទៅផ្សព្វផ្សាយផងដែរ។ស្របពេលជាមួយនឹងគ្នានេះដែរ តំណាងរូបនេះបានឲ្យដឹងបន្តថា យើងនឹងធ្វើការសម្រេចចិត្តចំពោះសំណើរនេះ នៅខែ មករា ខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមតារាចម្រៀង T-ara គឺក្រុមតារាស្រីដំបូងដែលអាចដំណើរការតន្ត្រីនៅ Budokan នាទីក្រុង តូក្យូហើយបង្ហាញការលក់ដ៏អស្ចារ្យរបស់គេ មានន័យថា ទទួលបានជោគជ័យជាទីបំផុត៕
មតិយោបល់