ព័ត៌មានជាតិ

អ​នុ​ប្រ​ធា​ន​​ជា​ន់​ខ្ព​ស់​​ម្នា​ក់​​ទៀ​ត​របស់​​ ​​Apple​ ​ល​ក់​​ប័​ណ្ណ​​​ភា​គ​ហ៊ុ​ន​​​បា​ន​​លុ​យ​​​ជិ​ត​ ​$8,76​ ​លា​ន​​


​គណៈកម្មការ​មូលធន​ប​ត្រ និង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក បាន​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃទី ០៥​ខែ​ធ្នូ ឆ្នាំ ២០១២ ម្សិ​ល​មញ​ថា​ អនុប្រធាន​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក Internet Software និង Services របស់​ក្រុមហ៊ុន Apple គឺ​លោក Eddy Cue បាន​លក់​ប័ណ្ណ​ភាគហ៊ុន​របស់​ខ្លួន​ចំនួន ១៥.០០០​ហ៊ុន បាន​ជា​ទឹកប្រាក់​ជាង ៨,៧៦​លាន​ដុល្លារ​អាមេរិក​។​

​គណៈកម្មការ​មូលធន​ប​ត្រ និង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក បានបញ្ជាក់​ថា ប័ណ្ណ​ភាគហ៊ុន​របស់​លោក Eddy Cue ដែល​បាន​លក់ មានតម្លៃ ៥៨៤​ដុល្លារ​អាមេរិក ក្នុង​១​ហ៊ុន ហើយ​ភាគហ៊ុន​ដែល​បាន​លក់​នេះ​គឺជា​ចំណែក​មួយ​តូច​ដែល​លោក Eddy Cue កាន់​នឹង​ដៃ​ប៉ុណ្ណោះ លោក​នៅ​សល់​ភាគហ៊ុន​ជាច្រើន​ទៀត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅមុននេះ លោក Bob Mansfield ជា​អនុប្រធាន​ផ្នែក​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន Apple បាន​លក់​ហ៊ុន​ចំនួន ៣៥.០០០ ដែល​មាន​នៅក្នុង​ក្រុមហ៊ុន Apple ទទួលបាន​ទឹកប្រាក់​ចំនួន ២០,៨០ លាន​ដុល្លារ​អាមេរិក​៕​

មតិយោបល់