វាហាក់ដូចជារឿងធម្មាតាទៅហើយ សម្រាប់តារាចម្រៀង និងតារាសម្តែងស្រីៗ ក៏ដូចជាពិធីការិនី ដែលតែងតែលេចឭនូវព័ត៌មាននេះ ព័ត៌មាននោះ មិនអស់មិនហើយ ។ តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ធំបំផុតសម្រាប់ឆ្នាំ ២០១២ នេះគឺ លេចឭនូវព័ត៌មានចំពោះ តារាចម្រៀង និងពិធីការិនី មានកូន មិនទាន់រៀបការ ដែលជាប្រធានបទ ដ៏ក្តៅគគុកសម្រាប់អ្នក គាំទ្រ និងអ្នកមជ្ឍដ្ឋានសិល្បៈនោះ ។
កាលពីពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅនេះ អតីតពិធីការិនីដ៏ល្បីឈ្មោះរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ស្រីស្រស់នាង ពេជ្រ សេរីរ័ត្ន បានលេចឭព័ត៌មានថា នាងនឹងសម្រាលកូនដែលជិតគ្រប់ខែ តែព្យុះព័ត៌មានកាំបិទត្បូងមួយនេះ ត្រូវបានតារាស្រីដែលជាពធីការិនីរូបនេះ ចេញមុខបដិសេធ ដោយថាព័ត៌មានមួយនេះមិនពិតទេ ដោយមានហ្វូងមនុស្សមួយចំនួនតូច ចង់បំប៉ៅងព័ត៌មាននេះ និងចង់ធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់នាងអាប់អោនតែប៉ុណ្ណោះ។
ប្រភពព័ត៌មានមួយនេះដែរក៏បានធ្វើឲ្យនាងក្តៅខ្លួនវិលមុខ រញម ខណៈដែលបណ្តាលសារព័ត៌មានជាច្រើន នៅតែចុះបង្ហាញ ចំពោះព័ត៌នេះ រហូតដល់នាងចេញមុខ ឲ្យគេហទំព័រ ក្នុងស្រុកមួយ ថតរូបនាង ដោយផ្ទាល់នោះ ។ ប្រកានេះដែរ ក៏នៅតែមិនធ្វើឲ្យអ្នកគាំទ្រ របស់នាង និងមជ្ឍដ្ឋានសិល្បៈអស់ចិត្តនោះឡើយ។
ចំណែកតារាចម្រៀង ស្រីស្រស់របស់ផលិតកម្ម សាន់ដេ ភាពយន្ត នាង សុខ ពិសី អាក់ខានក្លាយជាតួក្នុងរឿង “វិញ្ញាណបិសាចជញ្ជក់ឈាម” នោះ ក៏ដោយសារតែមានបញ្ហាដូចខាងលើនោះដែរ ដោយត្រុវចាក់ចេញពីសិល្បៈជាច្រើនខែ ទៅកាន់សិង្ហបុរី ដើម្បីសម្រាលកូននោះ ។ ស្របពេលនឹងលេចឭព័ត៌មានដ៏ក្តៅគគុកនេះ នាងក៏បានចេញមុខ បកស្រាយពី បញ្ហានេះដោយថត ជាវីដេអូ ឃ្លិបបង្ហាញជាច្រើនជាច្រើនសារ តែនៅតែមិនធ្វើឲ្យព័ត៌មាននេះសាបរលាបឡើយ បែរជាបង្កើនល្បឿនទៅមុខ វិញ ។រហូតទាល់តែនាងចេញមុខបកស្រាយដោយផ្ទាល់ តាមវិទ្យុ នានាក្តី និងសារព័ត៌មានជាច្រើន តែហាក់ដូចជាមិនសាបទេ បែរជាល្វីងទៅវិញ ។
ជាមួយនឹងព័ត៌មាននេះ ដែរ មិនបានធ្វើឲ្យមហាជនគាំទ្រ នាងជឿនោះទេ ថានាងពិតជាអត់មានកូន នោះទេ បើមើលពីរូបរាង និងទឹកមុខរបស់នាង ហាក់ដូចជាស្លេកស្លាំងខុសពី មិនទាន់ទៅ កាន់សិង្ហបុរីម្លេះ ហើយគេនៅតែ ជឿថានេះជារឿងពិត ទោះបីជានាងចេញមុខអះអាងថាមិនមាន Honey នោះ៕
មតិយោបល់