ព័ត៌មានជាតិ

LG ស្នើរ​ឲ្យ​តុលាការ​ហាម​ឃាត់​ការ​លក់​ Tablet​ របស់​ Samsung ​នៅ​កូរ៉េ

សេ​អ៊ូ​ល​៖ ក្រុមហ៊ុន​អេឡិចត្រូនិក LG បាន​ស្នើរ​សុំ​ទៅកាន់​តុលាការ​ទីក្រុង​សេ​អ៊ូ​ល​ឲ្យធ្វើ​ការហាមឃាត់​ការលក់​នូវ Galaxy Note 10.1 ដែលជា tablet របស់​ក្រុមហ៊ុន Samsung ។​
​ក្រុមហ៊ុន LG បាន​ចោទប្រកាន់​ក្រុមហ៊ុន Samsung កាលពី​ថ្ងៃ​ពុធ ថា បាន​រំលោភ​លើ​ប៉ាតង់​របស់​ខ្លូន​ចំនួន ៣ ទាក់ទង​នឹង LCD Display ដែល​ប្រើ​នៅលើ Galaxy Note​។​
​នៅក្នុង​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន LG បានឲ្យដឹងថា ខ្លួនឹង​ព្យាយាម​បញ្ឈប់​ការលក់​ផលិតផល​របស់ Samsung ហើយ​ចង់ឲ្យ Samsung សងជំងឺចិត្ត​នូវ​ទឹកប្រាក់​ចំនួន ៩៣៣.០០០​ដុល្លារ​អាមេរិក​។​
​ព្រម​ជាមួយ​គ្នា​នោះ ក្រុមហ៊ុន LG បាន​និយាយថា ផលិតផល​របស់​ក្រុមហ៊ុន​Samsung ចំនួន​៥​បាន​រំលោភ​លើ​ប៉ាតង់​របស់ខ្លួន ដែល​ជា​ផលិតផល​ស្ថិត​ក្នុង​ត្រកូល Galaxy S និង Galaxy Tab​។​
​ពាក់ព័ន្ធ​នឹង​រឿងនេះ ក្រុមហ៊ុន Samsung នៅ​មិនទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​នោះទេ ហើយ​ខាង​តុលាការ​ក៏​មិន​ទាន់​ចេញ​សេចក្ដីសម្រេច​ផងដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ឆ្នាំ ២០១២ នេះ ក្រុមហ៊ុន Samsung បាន​ឈរ​នៅ​ប្រអប់​ជើងសេះ​មុខ​តុលាការ​ញឹកញាប់ ហើយ​អ្វី​ដែល​ធ្វើឲ្យ Samsung ខ្មាស​គេ​នោះ​គឺថា តុលាការ​អាមេរិក​បាន​បង្គាប់​ឲ្យ Samsung បង់លុយ Apple ជាង ១​ពាន់​លាន​ដុល្លារ​លើ​ជម្លោះ Apple-Samsung៕

samsung lg

មតិយោបល់