ម្តាយរបស់តារាចម្រៀងJustin Bieber បានបង្ហាញព័ត៌មានក្នុងការបែកបាក់ជាមួយនឹងកូនប្រុសរបស់គាត់ និងអតីតមិត្តស្រី នាង Selena Gomez។
លោក Pattie Mallette ដែលជាអ្នកគ្រប់គ្រង តារាដ៏មានប្រជាប្រិយ និងទទួលស្គាល់ចំពោះអតីតគូស្នេហ៍នេះ ហើយក៏ចង់ឲ្យមានការផ្សះផ្សាររវាងគ្នា និងគ្នា ឡើងវិញ នេះបើតាមសម្តីរបស់គាត់បានប្រាប់ដល់គេហទំព័រ The Mirror។
Biber នៅពេលថ្មីៗនេះ កំពុងស្នាក់នៅអឺរ៉ុប ដោយធ្វើតន្ត្រីទេសចរណ៍របស់គាត់ ក្រោមប្រធានបទ ‘Believe’ គាត់បាននិយាយថា គាត់ចាប់ផ្តើមនិយាយទៅកាន់ Gomez ម្តងរួចមកហើយ ខណៈដែលនាង នៅទ្វីបក្បែរគ្នា ក្នុងការផ្សព្វផ្សាយរឿង Spring Breakers។
ពេលថ្មីៗនេះដែរ តារាចម្រៀង វ័យ ១៩ ឆ្នាំរូបនេះបានធ្វើខួបកំណើតនៅ ទីក្រុង ឡុងដ៏ ដោយធ្វើឲ្យមហាជនសង្ស័យថា នារីវ័យ ១៧ ឆ្នាំម្នាក់ជាមិត្តស្រីថ្មីរបស់តារាចម្រៀងរូបនេះទៀតផង។
តារាចម្រៀង Justin Bieber បានបែកបាក់ជាមួយនឹង Selena Gomez កាលពីខែ តុលា ឆ្នាំ ២០១២ បន្ទាប់មកទៀត តារាទាំងពីរនេះបានត្រូវរ៉ូវគ្នាវិញ ។ក្រោយមកទៀត គេបានបែកបាក់គ្នា ម្តងទៀតខណៈដែលពួកគេធ្វើលំហែកាយទៅ កាន់ មិចសិចកូ នាឆ្នាំថ្មីនោះ៕
ទស្សនាវីដេអូឃ្លិបរឿងSpring Breakers ដូចខាងក្រោមនេះ៖
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់