ក្រុមហ៊ុនផលិតបន្ទះសូឡាធំ និងនាំមុខរបស់ចិន Wuxi Suntech ដែលជាបុត្រសម្ព័ន្ធរបស់ Suntech Power បានប្រកាសក្ស័យធនកាលពីថ្ងៃពុធកន្លងទៅនេះ។
កាលពីថ្ងៃពុធកន្លងទៅនេះ តុលាការបានសម្រេច និងយល់ព្រមលើលិខិតប្រកាសក្ស័យធនរបស់ក្រុមហ៊ុនមួយនេះ ដោយព្រមទាំងទុកឱកាសឲ្យក្រុមហ៊ុនធ្វើការខ្ចីប្រាក់ពីធនាគារទៀតផង។
ក្រុមហ៊ុនមួយនេះ បានកកើតឡើងកាលពីឆ្នាំ ២០០១ ដោយភាគច្រើនទទួលផ្គត់ផ្គង់ផលិតផលឲ្យក្រុមហ៊ុន Suntech Power ដែលជាក្រុមហ៊ុនមេរបស់ខ្លួន។
អនុប្រធានគ្រប់គ្រង់ក្រុមហ៊ុនមួយនេះបានបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុនបានខ្ចីលុយពីធនាគារក្នុងស្រុក និងក្រៅស្រុក ដែលគិតជាទឹកប្រាក់ចំនួន ១,១៤ពាន់លានដុល្លារអាមេរិក។
ធនាគារដែលបានផ្ដល់ប្រាក់កម្ចីបានឲ្យដឹងថា ចាប់តាំងពីក្រុមហ៊ុនមួយនេះបានខ្ចីប្រាក់មក មិនដែលយកប្រាក់មកសងតាមការកំណត់នោះទេ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Wuxi Suntech ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតបន្ទះសូឡាធំលំដាប់ទី៤ នៅចិន៕
ព័ត៌មានជាតិ
មតិយោបល់