បើយោងតាមរបាយការណ៍របស់ប៉ូលិសក្នុងស្រុក Jaunpur នៅក្នុងប្រទេសឥណ្ឌា បាននិយាយថាស្ត្រីអាយុ 40 ឆ្នាំម្នាក់ត្រូវបានអ្នកភូមិជាមួយបានលបឆ្មក់ចូលក្នុងផ្ទះរបស់នាងក្នុងពេលដែលកំពុងគេងជាមួយនឹងកូនៗខណះដែលប្តីរបស់នាងចេញទៅធ្វើការនៅខេត្តផ្សេង។
ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយត្រូវបានគ្រូពេទ្យបញ្ជាក់ថាជាករណីរំលោភពិតប្រាកដមែន។ពត៍មាននេះបានលេចលឺដល់មន្ត្រីជាន់ខ្ពស់ពីរនាក់ហើយពួកគេបានចុះមកដល់មន្ទីរពេទ្យដើម្បីសូរសុខទុក្ខ។
ការស៊ើបអង្កេតនិងការសាកសួរពីប៉ូលិសទៅលើជនរងគ្រោះបានរកឃើញតំរុយនិងបានឈានទៅដល់ការចាប់ខ្លួនជនទុច្ចរិតដែលជាប់ការសង្ស័យចំនួនពីរនាក់និងម្នាក់ទៀតកំពុងស្ថិតក្រោមការតាមចាប់ខ្លួនពីសំណាក់ប៉ូលីស។នារីរងគ្រោះបានប្រាប់ប៉ូលីសថាខ្លួនធ្លាប់មានជម្លោះដីជាមួយនិងស្ត្រីម្នាក់នៅក្នុងភូមិហើយស្ត្រីម្នាក់នោះធ្លាប់មានគំរាមនាងថានឹងឲ្យគ្នីគ្នារបស់ខ្លួនមកធ្វើបាបនាង ហើយទាំងនេះហើយជាអ្វីដែលប៉ូលីសឈានទៅដល់ការចាប់ខ្លួនបាននៅជនល្មើស៕
មតិយោបល់