ព័ត៌មានសិល្បៈ និងកម្សាន្ត

Kim Kardashian លែង​អតីត​ស្វាមី​បានសម្រេច កំពុង​ជិះទូក​ជាមួយ​នឹង​បងប្អូន​ស្រី​

​នាង Kim Kardashian បាន​លែងលះ​ជាមួយនឹង អតីត​ស្វាមី Kris Humphries កាលពី​ថ្ងៃ​ទី ២០ ខែ មេសា ឆ្នាំ ២០១៣ បាន​សម្រេច​ដូច​បំណង ។​ដោយ​បច្ចុប្បន្ននេះ​នាង កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ផ្អែមល្អែម​ជាមួយនឹង Kanye West ព្រមទាំង​ពរ​ពោះ ផងដែរ ដោយ​មិន​បាន​ភ្ជាប់ពាក្យ​ទាល់តែសោះ​។​
https://i1272.photobucket.com/albums/y389/domneng/Kim-Kardashian-Admits-She-s-a-Hypocrite-for-Getting-Pregnant-Out-of-Wedlock-Video_zps2314b801.jpg
​នាង​បាន​យល់​ណាស់​ពី​បញ្ហា​នេះ ដោយ​ពេល​នេះ​នាង​កំពងុ​ក្លាយជា​មនុស្ស​លាក់ពុត ដោយ​ការបង្ហាញ​សម្តី​នេះ​តាមរយៈ វីដេអូ​ជន្ល​សាកល្បង​មួយ ក្នុង​បទ​សម្ភាស៍​ជាមួយនឹង Ryan Seacrest TV ជាពិសេស​។​

​ក្នុង​បទសម្ភាសន៍ ជា​ពិសេស​នេះ តារា​ស្រី​រូបនេះ បាន​និយាយថា “​នាង​មិន​អាច​ធ្វើ​ដូច​បងប្អូន​ស្រី របស់​នាង Kourtney នោះទេ ដោយ​មាន​គ្រួសារ ទាំង​បដិសេធ​រៀបការ​ជាមួយ​នឹង Scott Disick ព្រមទាំង​មានកូន​ពីរ​”​។​

​ទោះ​ជា​តារា​ស្រី​រូបនេះ និយាយ​បែប​នេះ​មែនពិត តែ​នាង​ពេលនេះ​មិន​ទាន់​បាន​រៀប​ការត្រឹមត្រូវ នៅឡើយ​នោះទេ ថែមទាំង​មាន​កូន ក្នុង​ផ្ទៃ​ជាមួយនឹង Kanye West ពោល​គឺ​កំពុង​ជិះទូក ជាមួយនឹង​បង​ប្អូនស្រី​​៕​

មតិយោបល់