ព័ត៌មានជាតិ

West Ham យល់ព្រម​ផ្តល់ប្រាក់​សគុណ​ជូន​ក្លិប ហង្ស​ក្រហម​អំពី​ការខ្ចី​កីឡាករ Andy Carroll

ក្លិប West Ham បាន​យល់ព្រម​ចំណាយ​ប្រាក់​សគុណ ទៅកាន់​ក្លិប ហង្ស​ក្រហម ចំពោះ​ការ​កុងត្រា​កីឡាករ Andy Carroll​។​

​ក្លិប​ហង្ស​ក្រហម​បាន​ទទួល​ប្រាក់​សគុណ​ចំនួន £12million ពី​ក្លិប West Ham តែ​សម្រាប់​ពេល​អន​គាត់​ទៅ​មុខ​ទៀត​នោះ គឺ​រំពឹង​លើ​ដំណើរ​ជោគជ័យ​របស់​កីឡាករ​រូបនេះ​។​
​កីឡាករ Carroll បានបង្ហាញ​ទម្រង់​ចប់​រដូវ​កាល​នេះ ខណៈ​ដែល​ខ្ចី​ជើង​ពី ពហុ​កីឡដ្ឋាន Anfield ទៅកាន់ Hammers ដោយ​ជ្រោង​ជួយ​ឲ្យ​ក្លិប​មួយ​នេះ យកឈ្នះ Reading ក្នុង​លទ្ធផល 4-2 កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ ក្នុង​ក្របខណ្ឌ Premier League​។​

៧ គ្រាប់​របស់គាត់ ដែល​ស្វែងរក​បាន ធ្វើឲ្យ លោក Sam Allardyce រីករាយ​នឹង​និយាយថា យើង​ត្រូវតែ​ថែរក្សារ​ទុក​គាត់​នៅ Upton Park ឲ្យមាន​លក្ខណៈ​ជា​អាទិភាព​។​
​អតីត​កីឡាក​របស់ Newcastle រូបនេះ បាន​ផ្លាស់​ទៅកាន់​ក្លិប​ហង្ស​ក្រហម ក្នុងតម្លៃ £35million ដោយ​ទិញ​កាលពី​ខែ មករា ឆ្នាំ ២០១១ ។​

​និយាយ​ទៅកាន់​គេហទំព័រ​របស់ West Ham កីឡាករ Caroll បាន​និយាយថា “​ខ្ញុំ​សប្បាយរីករាយ​ណាស់​រាល់​វិនាទី​ដែល​នៅ​ទីនេះ​”​។​ដោយ​ព្យាយាម​ធ្វើ​អ្វីៗ​ល្អ​ជូន​ដល់ West Ham និង​រក្សា​គោលជំហរ​លេង​ឲ្យបាន​ល្អ​ជូន West Ham តែប៉ុណ្ណោះ​៕​
https://i1272.photobucket.com/albums/y389/domneng/_61471695_143906084_zps0e2cae68.jpg

មតិយោបល់