ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ត្រី​វ័យក្មេង​ជនជាតិ​ចិន​ម្នាក់​ពិការ​ដៃ​ទាំង​ពីរ​ប្រើ​ជើង​ប៉ាក​ឌិន ធ្វើឲ្យ​អ្នកទស្សនា​ស្រក់​ទឹកភ្នែក​

​កិច្ចការ​ផ្សេង​ដែល​ធ្វើ​សព្វថ្ងៃ​គឺ​អាស្រ័យ​ដោយ​ដៃ ទាំងពីរ ពោល​ដូច​ជា​ការ​វាយ​កុំព្យូទ័រ សរសេរ​អក្សរ គូរ​រូប និង​កិច្ច​ផ្សេងៗ​ទៀត​ដែល​កំពុង​ស្ថិតនៅ​ជុំវិញ​មនុស្ស​។​

​តែ​សម្រាប់​វិដេអូ​ដែល​បង្ហាញដូច​រូបខា​ង​ក្រោម​នេះ​វិញ ជា​នារី​វ័យក្មេង​ដ៏​ស្រស់​សោភា ម្នាក់​ដែល​គ្មាន​ដៃ​ទាំង​ទ្វេរ បែរ​ជា​ប្រើ​ជើង​ជំនួស​ដោយ​ដៃ ដោយ​ការ​ប៉ាក់​ឌិន គូរគំនូរ​ផ្សេង និង​ប្រើ​ជើង​របស់​នាង​ក្នុង​ការបំពេញ​កិច្ចការ​ផ្ទះ​ទៅវិញ ដោយ​មាន​លក្ខណៈ​ស្ទាត់ជំនាញ​ជាទីបំផុត​។​

​តែ​ទោះជា​យ៉ាងណា​ក្នុង​វេទិការ​ផ្តល់​បទ សម្ភាស និង​បង្ហាញ​ការ​ប៉ាក់​ឌិន​ដោយ​ប្រើ​ជើង​នោះ នារី​វ័យក្មេង​ដែល​គ្មាន​ដៃ​ទាំង​សងខាង​នេះ បាន​ធ្វើឲ្យ​អ្នក​ទស្សនា​នៅក្នុង​កម្មវិធី​ខាងលើ ទប់​ទឹក​ភ្នែក​មិនបាន​សូម្បី​តែ​ពិធីករ ភ្ញៀវ​កិត្តយ​ស​ដែល​ចូលរួម​។​ក្នុង​ទឹកភ្នែក​ស្រ​ក់ដាម​ជាប់​ថ្ពាល់ ក្នុង​ការ​ផ្តល់​បទ​សំភាស​នោះ គេ​ក៏​បាន​ឃើញ​ឪ​ម្តាយ​បងប្អូន​របស់​នាង​ឈរ​ពីក្រោយ​ខ្នង​ដោយ​មិន​ឲ្យ​នាងដឹង ដោយ​សាច់ញាតិ​ទាំង​នោះ​ក៏​ស្រក់​ទឹកភ្នែក អាណិត​ចំពោះ​រូបនាង ។​ខណៈ​ដែល​ពិធីករ​ធ្វើ​បទ​សម្ភាស​ចប់ ពិធីករ​ប្រុស​រូបនេះ​បាន​ឲ្យ​នាង​ងាកក្រោយ ដោយ​ប្រាប់ថា សាច់ញាតិ​របស់​នាង​ក៏​មក​ចូលរួម​ដែរ ដែល​ធ្វើឲ្យ​ទឹកភ្នែក​កាន់តែជន់​ជោរ ខណៈ​ដែល​អោបក្រសោប​គ្នា​លើ​ឆាក់​នោះ​។​

​សម្រាប់​អ្នកទស្សនា​វីដេអូ ពិតជា​មាន​អារម្មណ៍​ក្តុកក្តួល ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន និង​មាន​ចិត្ត​អាណិតអាសូរ ដោយ​នាង​មានតែ​ជើង​ពីរ ខិតខំ​រស់នៅ ដោយ​មិន​មើលងាយ​ពី​ចិត្ត​ខ្លួន​ឡើយ​។​
​ចុះ សម្រាប់​អ្នកអាន​ទាំងអស់​មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ នៅពេល​ឃើញ​វីដេអូ​នេះ​?
​ទស្សនា​វីដេអូ​ដូចខាងក្រោម​នេះ​៖

មតិយោបល់