ព័ត៌មានសិល្បៈ និងកម្សាន្ត

កែវ និសា ចូលរួម​សម្តែង​បទ “​ពាក្យ​បី​ម៉ាត់ ​” របស់​តារាចម្រៀង​អនិកជន​ខ្មែរ Jay Chan (Video Inside)

​មុន​នេះ​ដែរ​ប្រភព​ព័ត៌មាន​ក្នុងស្រុក​មួយ​បានឲ្យដឹងថា កែវ និសា ត្រូវបាន​ផលិតកម្ម​នៅ​ក្រៅ​ស្រុក អញ្ចើញ​ឲ្យ​សម្តែង​កាយវិការ​ខា​រ៉ា​អូ ។​
​កែវ និសា ត្រូវបាន​គេ​ដឹងថា ជា​តារា​សម្តែង​មេម៉ាយ​ក្តៅ​ស្រួយ សាច់​សខ្ចី​ដូច​បណ្តូលចេក ដែល​កំពុង​មាន​វត្តមាន​នៅលើ​ទឹកដី​អាមេរិក​នោះ ក្នុង​ដំណើរ​អញ្ចើញ​ឲ្យចូល​រួម​សម្តែង​ឲ្យ​បងប្អូន​ខ្មែរ​នៅ​ឯនាយសមុទ្រ បាន​ស្គាល់​មុខ​នាង​ច្បាស់​ថា​ស្រី​ស្រស់​រូប​នេះ​មើល​នៅក្រៅ​ស្អាត​ប៉ុណ្ណា​នោះ​។​ក្នុងដំណើរទៅសម្តែងនៅអាមេរិកនេះដែរ ក៏មាន​តារាចម្រៀង និងកំប្លែង នា​ង កាតុ ចូលរួមផងដែរ​។​

​នៅ​ពេល​ថ្មីៗ​នេះដែរ នៅលើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក របស់​តារាចម្រៀង Jay Chan ដែល​មាន​ដើមកំណើត​ជា​កូន​ខ្មែរ​នោះ បាន​បង្ហោះ​វិដេអូ​ជន្ល​បែប​ផ្សព្វផ្សាយ ដែល​ច្រៀង​ដោយ​លោក​ផ្ទាល់​ក្រោម​ចំណងជើង​ថា “​ពាក្យ​បី​ម៉ាត់​” ។​តាមរយៈ​បទ​នេះដែរ ក៏​ចូលរួម​សម្តែង​ពី អ្នក​មេម៉ាយ​វ័យក្មេង កែវ និសា ដែល​ជា​តារា​សម្តែង​មិន​ណ​យ​និង​រឿងអាស្រូវ នា​ពេលកន្លងមក តែ​កំពុង​ជ្រោង​បាន​ប្រជាប្រិយភាព​នៅ​ឯណាយសមុទ្រ ដោយ​មិន​ចាញ់​ប្រជាប្រិយភាព​ក្នុងស្រុក​ប៉ុន្មាន​ឡើយ​។​

​វីដេអូ​ចម្រៀង “​ពាក្យ​បី​ម៉ាត់​” មាន​រយៈពេល ២ នាទី និង ១៦ វិនាទី ពិតជា​អស្ចារ្យ​ណាស់ ទាំង​ការថត និង​កាយវិការ​សម្តែង​មើល​ទៅ​ត្រជាក់​ភ្នែក​គួរឲ្យកត់សម្គាល់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា តារាចម្រៀង Jay Chan ជា​តារា​ចម្រៀង​អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ក្នុង​តំបន់ Stockton រដ្ឋ​កាលីហ្វ័​រញ៉ា ដែល​កំពុង​អង្រួន​អារម្មណ៍​ប្រិយមិត្ត​លើ​ហ្វេស​ប៊ុក​ទាំង​ក្នុងប្រទេស​កម្ពុជា និង សហរដ្ឋអាមេរិក​ផងដែរ​៕
https://i1272.photobucket.com/albums/y389/domneng/Haire/KeoNisaampJayChan3_zps4f47eb67.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/KeoNisaampJayChan4_zps57605eb4.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/KeoNisaampJayChan5_zps3b735119.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/KeoNisaampJayChan6_zps0405ee3a.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/KeoNisaampJayChan7_zps7a2a35a7.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/KeoNisaampJayChan8_zps57509d43.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/KeoNisaampJayChan1_zpsfbb2f13b.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/KeoNisaampJayChan2_zps7f40fd38.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/KaoNisa1_zpsa8baeb04.jpg
​ទស្សនា​វីដេអូ​ដូចខាងក្រោម​នេះ​៖

មតិយោបល់