កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៣ ម្សិលមិញនេះដែរ នេន ទុំ បានបង្ហោះវីដេអូចម្រៀងមួយបទលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ដែលជាបទថ្មីនោះ។
ជាមួយនឹងការអាប់ឡូតវីដេអូ ដែលភ្ជាប់ជាមួយនឹង Wall Post លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ នេន ទុំ ដែលតបកាត់សក់រូបនេះ បានសេសេរថា “នេះគឺជាបទថ្មីទី ២ ធ្វើសម្រាប់ផលិតកម្ម RGB ក្រោមចំណងជើងថា “ជួបគ្នាមើលកុនម៉ោង ៣””។តាមរយៈបទនេះដែរ គឺជាសំនៀងផ្តោះផ្តងដោយ នេន ទុំ និង ស្រីកា ។
គ្រាន់តែបង្ហោះមិនបានប៉ុន្មានផង មិត្តភក្តិ និងអ្នកគាំទ្ររបស់នេន ទុំលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចុច Like និងធ្វើការបញ្ចេញមតិគ្រប់ៗគ្នាថា បទនេះពិតជាពិរោះណាស់ និងអ្នកខ្លះទៀតក៏បានសួរថា ថ្ងៃណាចេញខារ៉ាអូខេ? ។
នេន ទុំ មួយប្រាវមុននេះក៏ក្តោបបានប្រជាប្រិយភាពផងដែរ តាមរយៈពាក្យចចាមអារាម ជាមួយនឹងរឿងរ៉ាវលើបទ របស់ផលិតកម្មថោន ក្រោមចំណងជើងថា “ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប” ដែលជាចម្រៀងស្រដៀងនិងបទខ្លួនដែលចេញកាលពីឆ្នាំ ២០១១ ក្រោមចំណងជើងថា ស្ករទាញ់ ២០១២ ។បទពីរនេះដែរ ដែលធ្វើឲ្យមហាជនខ្លះចម្រូងចម្រាស់គ្នា ដោយថា ថោន ចម្លងពីនេន ទុំ និង ថា នេន ទុំ ចម្លងពីថៃ តែត្រូវ នេន ទុំ ចេញមុខធ្វើការបដិសេធ ហើយក៏ជាដើមចមធ្វើឲ្យគេកាន់តែស្គាល់ នេន ទុំ តាំងពីពេលនោះមកដែរ៕
https://i1272.photobucket.com/albums/y389/domneng/Haire/2013-06-21_121055_zpsce43fab6.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/309914_655777397782445_1135968448_n_zpse3187eb0.jpg
https://i1272.photobucket.com/albums/y389/domneng/Haire/941509_658285214198330_2076209769_n_zps72d09f89.jpg
ស្តាប់បទចម្រៀង “ជួបគ្នាមើលកុនម៉ោង ៣”ដូចខាងក្រោមនេះ៖
មតិយោបល់