ព័ត៌មានសិល្បៈ និងកម្សាន្ត

សោភា ទេពី និង វង្ស ថាណាន់ បង្កការចាប់អារម្មណ៍

តារាចម្រៀង កញ្ញា សោភា ទេពី និង លោក វង្ស ថាណាន់ កំពុងបង្កអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបថតជាច្រើនសន្លឹក ដូច Pre-Wedding អមដោយប្រយោគលាភាពក្រមុំ បង្ហោះនៅលើបណ្ដាញហ្វេសប៊ុក។ នេះជាវត្តមានស្និទ្ធិស្នាល ជាមួយគ្នាជាថ្មី បន្ទាប់ពីអ្នកទងពីរបែកបាក់ ទំនាក់ទំនងអស់មួយខ្យល់ធំក្រោយឡើងកូដរៀងខ្លួន។

ប្រិយមិត្តមិនតិចនោះទេដែល បានស្គាល់តារាចម្រៀងប្រុសស្រីវ័យក្មេងគឺ កញ្ញា សោភា ទេពី និង លោក វង្ស ថាណាន់ ដែលកំពុងមានឈ្មោះបោះសំទ្បេង និងទីផ្សារខ្លាំងលើវិថីសិល្បៈ។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបភាពថតគ្រងឈុតអាពាហ៍ពិពាហ៍ Pre-Wedding ប្រៀបដូចកូនកម្លោះក្រមុំដ៏ស្រស់ស្អាត ជាច្រើនសន្លឹកយ៉ាងល្អូកល្អឺន ជាមួយគ្នាត្រូវបានសមីខ្លួនទាំងសងខាង បង្ហោះឡើងអមជាមួយនឹងអត្ថន័យស្នេហាដ៏ជ្រាលជ្រៅ។ ស្របពេលដែលតារាមួយគូនេះ ក៏គេដឹងថាធ្លាប់មានទំនាក់ទំនងស្និទស្នាលដូចគូសង្សា ជាមួយគ្នាពីមុនមកហើយក៏ស្ងាត់មួយរយៈ ទើបត្រូវបានអ្នកគាំទ្រសង្ស័យថា អ្នកទាំងពីរចាប់ផ្ដើមផ្សារភ្ជាប់ ទំនាក់ទំនងស្នេហា និងចាប់ដៃគ្នាជាថ្មីម្ដងទៀត។

ដោយឡែក កញ្ញា សោភា ទេពី បានឆ្លើយថា រូបភាពទាំងអស់នោះ គឺគ្រាន់តែថតសម្រាប់លេងក្នុងបណ្ដាញសង្គម និងបង្ហោះក្នុង TikTok តែប៉ុណ្ណោះ។ ជាក់ស្ដែងមូលហេតុ ដែលនាងនិង វង្ស ថាណាន់ ផ្អាកចាប់ដៃគ្នាមួយរយៈ គឺដោយសារការរវល់ការងាររៀងខ្លួន ហើយថ្មីៗនេះ នាងទើបតែបានចាប់ដៃគ្នាជាថ្មីក្នុងសិល្បៈ ហើយក្រៅពីថតរូបស្វីតៗ និង ខ្លីបខ្លីៗនៅក្នុង TikTok អ្នកទាំងពីរ ក៏អាចនឹងមានត្រៀមចេញនូវបទចម្រៀងរួមគ្នា នៅក្នុងពេលឆាប់ៗនេះផងដែរ។ ពាក់ព័ន្ធជាមួយផ្នែកផ្លូវចិត្ត នាងក៏សុំមិនទាន់ឆ្លើយថា ទៅជាយ៉ាងណានោះឡើយ ដោយសារបច្ចុប្បន្នទំនាក់ទំនងរវាងនាង និង លោក វង្ស ថាណាន់ គឺគ្រាន់តែជាមិត្តល្អនៅក្នុងសង្គមសិល្បៈតែប៉ុណ្ណោះ។

យ៉ាងណាមិញមតិជាច្រើន បានខំមិនទៅលើរូបភាពរបស់អ្នកទាំងពីរ បានសរសើរថា ពិតជាសាកសមគ្នាឥតខ្ចោះ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកចូលរួមអបអរសាទរ និង ជូនពរឱ្យតារាប្រុសស្រីទាំងពីរ ក្លាយជាគូស្នេហ៍ពិតប្រាកដ ដោយសារអ្នកទាំងពីរស្រស់ស្អាត និងស្រស់សង្ហា ពិសេសនោះ គឺអាជីពនិងទីផ្សាររបស់អ្នកទាំងពីរមិនចាញ់គ្នានោះឡើយ៕

https://youtu.be/wLV6UiGBE4E

មតិយោបល់