យោងតាមប្រភពព័ត៌មានរបស់ Allkpop ដែលផ្សាយកាលពីថ្ងៃទី ២៩ខែ មិថុនា ឆ្នាំ ២០១៣ ម្សិលមិញនេះដែរ បានឲ្យដឹងថា គម្រោងតន្ត្រីរបស់តារាចម្រៀង មាឌយក្ស PSY ទៅកាន់ឥណ្ឌូនេស៊ី ក្នុងខែ កក្កដា ខាងមុខនេះ ត្រូវបានលុបចោល។
តន្ត្រីនេះដែលគ្រោងធ្វើនៅថ្ងៃទី ៦ ខែ កក្កដា នៅពហុកីឡដ្ឋាន Gelora Bung Karno ទីក្រុងចាកាតា និងមានការចូលរួមពីតារាចម្រៀងឥណ្ឌូនេស៊ី ចូលរួមផងដែរ។ តន្ត្រីនេះដែរគឺដើម្បីអបអរ ចំណងមិត្តភាពកូរ៉េ-ឥណ្ឌូនេស៊ី ខួបលើកទី៤០ឆ្នាំ។
ព្រឹត្តិការណ៍ខាងលើនេះដែរ ត្រូវបានលុបចោល ខណៈដែលមាភ្លើងឆេះព្រៃនៅ កោះ Sumatra ក្នុងប្រទេសឥណ្ឌូនេស៊ី ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់