ព័ត៌មានជាតិ

ប្រេ​ស៊ីល ឬ​អេ​ស្ប៉ា​ញ លើ​កពាន Confederations Cup 2013 យប់​នេះ ?

សម្រាប់​ព្រឹត្តិការណ៍ 2013 FIFA Confederations Cup ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រេ​ស៊ីល ជួប​មុខ​ជាមួយ​នឹង អេ​ស្ប៉ាញ ដែល​ធ្វើឡើង​នៅ Rio de Janeiro នៅ​រាត្រី​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៣ នេះ​។​
​សម្រាប់ប្រេ​ស៊ីល​ដែល​ជា​ម្ចាស់ផ្ទះ ត្រូវបាន​គេ​ទស្ស​ទាយ​ថា នឹង​គ្រង​តំណែង​ជើងឯក 2013 FIFA Confederations Cup ម្តងទៀត​ពោល​គឺជា​សម័យកាល​លើក​ទី ៤ ហើយក៏​ជា​សញ្ញា​មួយ នឹង​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ពិភពលោក World Cup 2014 នា​ឆ្នាំ​ក្រោយ ដែល​ដំណើរការ​នៅក្នុង​ប្រទេសប្រេ​ស៊ីល​។​
https://i1272.photobucket.com/albums/y389/domneng/Bang/spain-vs-brazil-the-confederations-cup-final_zps132421b2.jpg
​គួរ​រំឭក​ផងដែរ​ថា អេ​ស្ប៉ាញ​មិន​ដែល​ឈ្នះ Confederations Cup ហើយ​នេះ​គឺជា​សម័យ​កាល​លើក​ទី ២ ហើយ​ដែល​លេខ​មុខ​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះដែរ អេ​ស្ប៉ាញ ក៏​ឈ្នះ​ពាន World Cup 2010 និង European champions នៅ​ឆ្នាំ 2008 និង 2012 ។​
​ជាមួយ​នឹង​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​ជា​ចុងក្រោយ​នេះ ក្រុមអេ​ស្ប៉ាញ​ជា​ក្រុម​មួយដ៏​ល្អ​ក្នុង​ចំណោម​ក្រុម​ពិភពលោក ។​ជាមួយនឹង​គ្នា​នេះដែរ ក្រុមអេ​ស្ប៉ា​ញក៏​រំពឹងទុកថា នឹង​អាច​លើ​កពាន​នៅ​ថ្ងៃ អាទិត្យ​នេះ​ដែរ​។​
​តើ​ប្រេ​ស៊ីល អាច​កា​ពារ​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ Confederations Cup ក្នុង​ឆ្នាំ​នេះ​ដែរ​បាន​ដែរ​ឬទេ​? ឬ​មួយ​ពាន​ឆ្នាំ ២០១៣ ជា​របស់អេ​ស្ប៉ាញ​?
​វីដេអូ ប្រេស៊ី ជួប​ អូស្ត្រាលី​​ក្នុងឆ្នាំ ១៩៩៧ ៖

​​វីដេអូ ប្រេស៊ី ជួប​ម៉ិច​ស៊ិកក្នុងឆ្នាំ ២០០៥ ៖

វីដេអូ​ប្រេស៊ី ជួបជាមួយនឹង អាមេរិក ឆ្នាំ ២០០៩៖

ប្រវត្តិ​អេស្ប៉ាញ​ជួបជាមួយនឹងអាមេរិក ក្នុងវគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ឆ្នាំ ២០០៩ ៖

មតិយោបល់