ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ​មកដល់កម្ពុជា​ដោយសុវត្ថិភាព ​តែមិនទំនេរដៃនោះទេ​

ក្រោយ​​ព័ត៌មាន​ក្នុងស្រុក​មួយ ចុះបង្ហាញថា កញ្ញា ពេជ្រ សោភា ​ពន្យា​ពេលធ្វើដំណើរ ​មកកម្ពុជា​ ដោយសារតែ​មូលហេតុ ផ្សេងៗ ​ទាក់ទិននឹង មូលនិធិ ជួយដល់​​ជនរងគ្រោះដោយសារតែទឹកជំនន់ និងជាពិសេស​នោះ ចង់នៅក្បែរបងស្រីរបស់ខ្លួន ដែល​​ខាន​ជួបមុខ​គ្នា​រាប់ឆ្នាំ​នោះ ។
យោងតាម​ទំព័រហ្វេសប៊ុក Pepey Dy នៅរាត្រីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៣ នេះ នៅចន្លោះម៉ោង ១០ ទៅ ១១ ​​ពេជ្រ សោភា បានចុះពីលើយន្តហោះដោយសុវត្ថិភាព ដោយមាន​​អ្នកគាំទ្រ​ ​ជាច្រើន​ទន្ទឹងរងចាំ​ ​ផងដែរ​។
Pich Sophea
ជាមួយនឹង​ដំណើរវិលត្រលប់​មក​កាន់មាតុ​ប្រទេសវិញ ក្រោយបញ្ចប់​​ការប្រគុំតន្ត្រីនៅអាមេរិក​ គេសង្កេត​ឃើញថា នាង​ពិតជា​ទទួលបានជោគជ័យ​យ៉ាងត្រចះត្រចង់ ​​ដោយ​ទទួលបានការគាំទ្រពីសំណាក់​បងប្អូនខ្មែររស់នៅ​លើទឹកដីអាមេរិក​ ដែលសបញ្ជាក់តាមវិដេអូឃ្លិបនានា គេបង្ហោះនៅលើ YouTube និង​សកម្មភាពមួយចំនួន​ដែលស្តែង​ឲ្យឃើញតាមគេហទំព័រ ហ្វេសប៊ុក​របស់នាង​។​

ពេជ្រ សោភា ​​នឹង​មិនទំនេរដៃទេ សម្រាប់ការវិលត្រលប់​មកកាន់​ប្រទេសជាតិវិញ​ ព្រោះថា ​នៅក្នុង​ខ្លួនរបស់នាង កំពុង​​តែ​មានបន្ទុកយ៉ាងធំ ដោយត្រូវយកថវិកា​ មួយចំនួន ដែលរ៉ៃអង្គាសបាន ទៅចែកជូន​​ជនរងគ្រោះ ដោយសារតែទឹកជំនន់ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់