កាលពីថ្ងៃទី៩ តុលា តារាសម្ដែងភេទទី៣ កញ្ញា យេយេ បានប្រមែប្រមូលតារាសិល្បៈ និងមិត្តភក្ត្ររបស់ខ្លួនមួយក្រុម ដោយរួមគ្នារ៉អង្គាសថវិកាម្នាក់១ម៉ឺន២ម៉ឺន រហូតដល់រាប់សិបដុល្លារតាមទឹកចិត្តម្នាក់ ដើម្បីទិញជាសៀវភៅប៉ិច ចែកដល់សិស្ស និងគ្រូមួយកន្លៃងនៅខេត្តកំពត។ សកម្មភាពផ្ដល់ជំនួយត្រូវបានធ្វើឡើង នៅសាលាអង្គរជ័យ ក្នុងខេត្តកំពត ដោយមានគ្រូ និងសិស្ស ប្រមាណជាង២០០បានទទួល។
កញ្ញា យេយេ បានអះអាងថាសកម្មភាពចែកសម្ភារសិក្សារបស់ខ្លួនកើតចេញពីទឹកចិត្តតារាសិល្បៈ និងមិត្តរួមការងារទាំងអស់ ដោយមិនមានខាងណា ឧបត្ថម្ភជាមុនលើកគ្នាទៅប្រគល់អំណោយនោះទេ។ នាងថា «អ្នកចូលរួម សុទ្ធតែបានបរិច្ចាគ ហើយដោយសារតែកត់សម្គាល់ថាក្មេងៗនៅសាលាអង្គរជ័យ នៅខេត្តកំពត មានភាពខ្វះខាត ទើបប្រមូលលុយគ្នាទិញជាសៀវភៅ ប៉ិច និងសម្ភារៈសិក្សា យកទៅប្រគល់ដល់ទីតាំង»៕
មតិយោបល់