ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ​ចម្រៀង Britney Spear មាន​នៅក្នុង​រឿង Smurfs 2 ចេញហើយ​ (Video Inside)

​នេះ​ជា​លើក​ទី ១ ហើយ​ដែល​តារាចម្រៀង Britney Spear ដែល​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង នៅលើ​អន​ឡា​ញ​។​បទ​ចម្រៀង​ដែល​មាន​នៅ​លើ​អន​ឡាញ​នោះដែរ ក្រោម​ចំណងជើង​ថា ‘Ooh La La’ ដែល​ជា​ចម្រៀង​មួយ​សម្រាប់​រឿង Smurfs 2 ដែល​ត្រូវបាន​គេ​អាប់​ឡូត​ចូល VEVO កាលពី​ថ្ងៃ​ទី ១១ ម្សិលមិញ​នេះ​។​

​នៅ​ក្នុង​វីដេអូ​ចម្រៀង​នេះ​ដែរ គេ​ឃើញ​នាង​តារាចម្រៀង​រូបនេះ បាន​ទស្សនា​ភាពយន្ត​នៅ​រោងកុន ជ​មួយ​នឹង​កូន ២ នាក់ ឈ្មោះ Sean Preston និង Jayden James មុន​នាង បង្ហាញ​កាយវិការ​រស់​រវើក​នៅ​លើ ផ្ទាំង​កញ្ចក់​ទូរទស្សន៍​ដ៏​ធំ​នោះ​។​ក្នុង​ការសម្តែង​នេះ​ដែរ នៅ​ជុំវិញ​នាង​មាន​កូនក្មេងៗ​តូច​ពណ៌​ខៀវ ដោយ​រាំ​ជាមួយ​នឹង​នាង​។​
​បទ​ចម្រៀង ‘Ooh La La’ នេះដែ អាច​ធ្វើ​ការទាញយក ឥឡូវ​នេះ​នៅ សហរដ្ឋអាមេរិក និង​ចេញផ្សាយ​នៅ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី ២៨ ខែ កក្កដា ខាងមុខនេះ​។​
​គួរបញ្ជាក់​ផងដែរ​ថា​បទ​នេះ​រួមសហការ​ជា​មួ​នឹង លោក William Orbit ដែល​បច្ចុប្បន្នកាល​នេះដែរ បាន​ធ្វើការ​ជាមួយនឹង តារាចម្រៀង​សិច​ស៊ី Britney លើ​អាលប៊ុម​ទី ៨ ៕
britney-spears-ohh-la-la-650-430
ទស្សនាវីដេអូចម្រៀង ‘Ooh La La’ ដូចខាងក្រោមនេះ​៖

មតិយោបល់