ព័ត៌មានជាតិ

ត្រឹមតែ​មួយ​ថ្ងៃ​ស្លាប់​មនុស្ស 62 នាក់​និង​របួស​សរុប 139 នៅក្នុង​ហេតុការណ៍​ផ្សេង​គ្នា​នៃ​ការប្រើ​អំពើហិង្សា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​

​ទីក្រុង​បា​ដា​ដ​៖​យ៉ាងហោចណាស់​ក៏​មាន​មនុស្ស 62 នាក់​ដែរ​ដែល​បាន​ស្លាប់​និង 139 នាក់​ទៀត​រងរបួស​នៅ​ក្នុង​ការប្រើប្រាស់​អំពើហិង្សា​ផ្សេងៗ​គ្នា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​អង្គារ​។​
​នៅក្នុង​ហេតុការណ៍​មួយ​ដែល​បានសម្លាប់​ទា​ហា​ដល់​ទៅ 11 នាក់​ដោយ​ខ្មាន់កាំភ្លើង​មួយ​ក្រុម​បាន​បើកឆាក​បាញ់ប្រហារ​ទៅលើ​ក្រុម​ទាហាន​ដែល​យាមកាម​នៅ​ច្រកចេញ​ចូល​នៃ​ស្ថានីយ​ផ្ទុក​ហ្គាស​មួយកន្លែង​នៅ​ចន្លោះ​ផ្លូវ​ពី​តំបន់ Haditha និង Baiji ភាគ​ខាងជើង​នៃ​ទីក្រុង​បា​ដា​ដ​។​នៅក្នុង​ហេតុការណ៍​មួយ​ផ្សេង​ទៀត​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ 90 គីឡូ​ម៉ែត​ពី​បា​ដា​ដ​ដែរ​ឡាន​ដែល​បំពាក់​ទៅ​ដោយ​គ្រឿងផ្ទុះ​បាន​បំផ្ទុះ​ឡើងនៅ​ក្នុង​ពិធី​បុណ្យសព​មួយ​ហើយ​បាន​សម្លាប់​មនុស្ស 10 នាក់​និង​របួស 32 នាក់​ផ្សេង​ទៀត​នៅពេល​ដែល​ការ​បំផ្ទុះ​ដូចគ្នានេះ​បាន​សម្លាប់​មនុស្ស 10 នាក់​ទៀត​និង​របួស 18 នាក់​នៅ​ហាង​កាហ្វេ​មួយកន្លែង​នៅក្នុង​តំបន់​Yathrib​ចម្ងាយ 85 គីឡូ​ម៉ែត​ពី​ទីក្រុង​បា​ដា​ដ​។​

​ក៏​មាន​ការសម្លាប់​ទាហាន​បី​នាក់​ទៀត​និង​របួស 10 នាក់​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​ឡាន​នៅក្នុង​ក្បួន​ហែរ​មួយ​របស់​ក្រុម​ទាហាន​នៅក្នុង​តំបន់ Tikrik ។​មិនទាន់​មាន​ក្រុម​ណា​ដែល​នឹង​ចេញ​មក​អះអាង​ទទួលខុសត្រូវ​លើ​ហេតុការណ៍​ណាមួយ​ឡើយ​ប៉ុន្តែ​ត្រូវបាន​គេ​ជឿជាក់​ថា​ភាគច្រើន​ជា​ក្រុម​អាល់​កៃ​ដា​ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​៕​
iraq

មតិយោបល់