យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ បានឲ្យដឹងថាគ្រោះមហន្តរាយធម្មជាតិបាក់ដីដែលបានកើតឡើងនៅភាគនិរតីនៃប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣នាក់គិតមកត្រឹមពេលនេះ។
នាវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកម្សិលមិញនេះ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពសរុបចំនួន៤៣នាក់ ក្រោយហេតុការណ៍រអិលបាក់ដីកាលពីថ្ងៃពុធនៅភូមិ Sanxi ក្នុងទីក្រុងDujiangyan ដែលនៅក្នុងនោះមានសាកសពតែ១០នាក់ប៉ុណ្ណោះត្រូវបានកំណត់អត្តសញ្ញាណ។នៅមានមនុស្សដល់ទៅ១១៨នាក់ទៀតត្រូវបានគេជឿជាក់ថានៅបាត់ខ្លួន និងមិនទាន់បានមានប្រតិបត្តិការណាមួយដើម្បីជួយសង្គ្រោះ និងស្វែងរកនោះទេហើយពួកគេភាគច្រើនសុទ្ធតែជាភ្ញៀវទេសចរណ៍។
គួរបញ្ជាក់ផងដែរថាទំហំដីដែលបានបាក់មានប្រវែងទៅដល់២គីឡូម៉ែត្រជាមួយនឹងដីភក់ និងថ្ម១.៥លានម៉ែត្រគូប៕
ព័ត៌មានជាតិ
មតិយោបល់