ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្ញាក់ផ្អើល​តួ​ប្រុស Glee ដេកស្លាប់​ក្នុង​បន្ទប់​សណ្ឋាគារ​

​ប្រភព​ព័ត៌មាន​ចុងក្រោយ ពី​ទូរទស្សន៍ CNN ដែល​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៣ ខែ កក្កដា កន្លងទៅនេះ (​ម៉ោង​ក្នុង​ស្រុក​) បានឲ្យដឹងថា តួ​សម្តែង របស់ Glee លោក Cory Monteith ត្រូវបាន​គេ​ប្រទះ​ស្លាប់​នៅ Vancouver Fairmont Pacific Rim Hotel ។​
​តារា​ប្រុស​នេះ​ស្លាប់​នៅ​វ័យ ៣១ ឆ្នាំ ព៏ត៌មាន​ដែល​ផ្សាយ​នៃ​ការស្លាប់​របស់ Corey គឺ​ជន់​លិច​នៅ​លើ​ទំព័រ ដែល​នាំមុខគេ​នៅ​ក្នុង​ពិភព​ហូ​លី​វ៉ូ​ត​។​

​របាយការណ៍​ពី ហូ​លី​វ៉ូ​ត បានឲ្យដឹងថា តួ​ប្រុស Corey ត្រូវបាន​គេ​ស្វែងរក​ឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​នា​រសៀល​នៅ​ជាន់​ទី ២១ នៃ​សណ្ឋាគារ​។ ប៉ូលិស​ក្នុងស្រុក​បាន​រាយការណ៍​ឲ្យដឹងថា តារា​រូប​នេះ​បាន​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​តាំងពី​ថ្ងៃ​ទី ៦ ខែ កក្កដា​នេះ និង​គេ​ធ្វើការ​ពិនិត្យ​នៅ​ថ្ងៃ​ទី ១៣ ខែ កក្កដា នៅពេល​ដែល​បុគ្កលិក​សណ្ឋាគារ មិន​បាន​ឃើញ​តារា​រូប​នេះ​ចេញមកក្រៅ​អស់​រយៈពេល​ជាច្រើន​ថ្ងៃនោះ​។ នៅ​ថ្ងៃ​ដំបូង​តួ​ប្រុស​រូបនេះ​បាន​ដើរ​ជាមួយ​នឹង​មិត្តភក្តិ​មួយចំនួន តែ​នៅពេលដែល​ថ្ងៃ​ខ្លួន​ស្លាប់ គាត់​នៅក្នុង​បន្ទប់​តែម្នាក់ឯង តែ​ពេល​នេះ​ប៉ូលិស​កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​ករណី​ស្លាប់​របស់​តួ​ប្រុស​រូបនេះ​។​
​ជាមួយនឹង​គ្នា​នេះដែរ ប៉ូលិស​កំពុង​សាកសួរ​សំនួរ​ជាមួយនឹង​អ្នក​ដែល​ដើរ​ជាមួយ​នឹង​តារា​រូប​នេះ មុន​ថ្ងៃ​គាត់​ស្លាប់​។​

Cory Monteith កើត​នៅ​ឆ្នាំ ១៩៨២ ដែល​ជា​អតីត​តួ​សម្តែង​ជា Finn Hudson នៅលើ​រឿង​ស៊េរី Glee ។​ម្យ៉ាងវិញទៀត​តារា​រូប​នេះ​ក៏​ធ្លាប់​បាន​ទទួលពាន​រង្វាន់ een Choice Awards នៅ​ឆ្នាំ ២០១១ ។​ក្រៅ​ពី​រឿង Glee លោក Corey ក៏​មាន​វត្តមាន​នៅ Simpsons និង Cleveland Show ។​
​មុន​ចូលប្រឡូ​ក្នុង​វិស័យ​សិល្បៈតួ​ប្រុស​វ័យ ៣១ ឆ្នាំ​រូ​បេះ​ប្រឡូក​ការងារ​ផ្សេងៗ​រួមមាន បើកឡាន​តាក់ស៊ី ឡាក​ក្រុង និង ជាជាង​មេកានិច ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Glee1_zps6cd96041.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Glee3_zps960d4b88.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Glee2_zps29bbb5a4.jpg
ទស្សនាវីដេអូ​ឃ្លិបរបស់ Cory Monteith នៅក្នុងរឿង​ The Boy Next Door៖

មតិយោបល់