ព័ត៌មានជាតិ

ប្រជាជន​ហ្វាំ​ង​ឡង់​ភាគច្រើន​នឹង​ចង់​ទិញ​ទូរស័ព្ទ Nokia ម៉ូ​ដែល​ថ្មី​ (មានវីដេអូ)

​សារព័ត៌មាន YLE News របស់​ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ថ្មីៗ​នេះ​បានធ្វើ​ការស្ទង់មតិ​ទៅលើ​មនុស្ស​១​ពាន់​នាក់​នៅក្នុង​ប្រទេស​។ ការស្ទង់មតិ​នោះ​គឺ​ផ្ដោតលើ​ម៉ូ​ដែល​ទូរស័ព្ទ​អ្វីដែល​ពួកគេ​ត្រូវ​ទិញ​នៅពេល​បន្ទាប់​។​

​ជា​លទ្ធផល​បាន​រកឃើញថា ៤៩​ភាគរយ​នៃ​មនុស្ស​ដែល​បាន​ស្ទង់​មតិ បាន​និយាយថា ពួកគេ​នឹង​ទិញ​ទូរស័ព្ទដៃ​របស់​ក្រុមហ៊ុន Nokia ម៉ូ​ដែល​ថ្មី ចំណែក Samsung វិញ​មាន ១៨​ភាគរយ​។​

​ពួក​អ្នក​ដែល​ចង់​ទិញ​ម៉ូ​ដែល​ថ្មី​របស់ Nokia បាន​និយាយថា​ពួកគេ​មាន​ចំណាប់អារម្មណ៍​លើ​ម៉ូ​ដែល​ថ្មី​របស់ Nokia​។​
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ Nokia ជា​ក្រុមហ៊ុន​របស់​ប្រទេស​ហ្វាំ​ង​ឡង់ ដែល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​បាន​ធ្លាក់​ប្រជាប្រិយភាព ប៉ុន្តែ​ប្រជាជន​របស់​ហ្វាំ​ង​ឡង់​នៅតែ​បន្ត​ការគាំទ្រ​ផលិតផល​របស់ Nokia ដដែល គ្រាន់តែ​ធ្លាក់ចុះ​ការគាំទ្រ​បន្តិច​ប៉ុណ្ណោះ​៕

finland-nokia

មតិយោបល់