ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ វិរៈ​យុទ្ធ ថា​មាន​គេ​ក្លែងបន្លំ​ទំព័រ​ហ្វេ​សប៊ុក​

​មុន​នេះ​ដែរ ខាង​គេហទំព័រ​ដំណឹង បាន​ចុះ​ម្តង​រួច​ហើយ ដោយ​ដាក់​ចំណងជើង​ធំៗ​ថា “​ឆាយ វិរៈ​យុទ្ធ ច្រាន​ខ្លួន​មិន​ប្រកាន់បក្ស​ណាមួយ​” ដោយ​ឲ្យ​បងប្អូន​ដែល​ស្រា​លាញ់​បក្ស​នយោបាយ​ណា ទៅ​បោះឆ្នោត​តាម​ឆន្ទះ​របស់​ខ្លួន​។

​មិនយូរប៉ុន្មាន​ក្នុង​ការចុះផ្សាយ​អត្ថបទ​នេះ​ផងដែរ ស្រាប់តែ​នៅ​លើ​ទំព័រ ហ្វេ​សប៊ុក Chhay Virakyuth Sunday ដែល​គេ​ដឹងថា​ជា​ទំព័រ របស់​តារាចម្រៀង ឆាយ វិរៈ​យុទ្ធ នោះ បាន​បង្ហោះ Wall Post សារជាថ្មី ជាមួយ​នឹង​ពាក្យ​ថា “​ជយោ​! ព្រះរាជាណាចក្រ​កម្ពុជា ចូល​កូន​ខ្មែរ​ចាប់ដៃគ្នា សង្គ្រោះ​ជាតិ​ទាំងអស់គ្នា ខ្ញុំ​អព្យាក្រិត្យ មិន​កាន់​បក្ស​ណាមួយ​”​។ ជាមួយនឹង Wall Post នេះដែរ អ្នកលេង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដឹងថា តារា​ចម្រៀង​រូប​នេះ កំពុង​ឈរ​លើ​ជំហរ បក្ស​លេខ ៧ គឺ​បក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​មាន​ឃ្លោងឃ្លា “​ចាប់ដៃ​គ្នា​សង្គ្រោះ​ជាតិ​” ។​ជាមួយនឹង​គ្នា​នេះដែរ ក៏​មាន​អ្នក​បញ្ចេញមតិ (Comments) ចុម ប្អូន​យុទ្ធ ដូចជា​មិន​ឃើញ​ជាតិ​យើង​ត្រូវ​លិចលង់​ផង​នឹង សង្គ្រោះ​អី​គេ​? ក៏​មាន​អ្នកខ្លះ Comments ថា នេះ​មិនមែន​ជា ទំព័រ​របស់ ឆាយ វិរៈ​យុទ្ធ ឡើយ មាន​គេ​ក្លែងបន្លំ ។​

​មុន​នេះ​ដែរ ឆាយ វិរៈ​យុទ្ធ ក៏​ធ្លាប់បាន​ប្រកាសថា ខ្លួន​មិន​បាន​សរសេ​រចឹងៗ​នោះទេ ចំណែក​ទំព័រ​ដែល​បន្លំ​ថា ទំព័រ​ខ្លួន​នោះ លោក​មិនដឹងថា គេ​មាន​បំណង​យ៉ាងណា​នោះ​ទេ ចំពោះ​រឿងរ៉ាវ​នេះ ឬ​គេ​ចង់​ទាមទារ​ប្រជាប្រិយភាព ដោយ​យក​ទំព័រ​នោះ កេងចំណេញ​លើ​អ្វី​មួយ​ហើយ ។ លោក​សូម​បញ្ជាក់ថា ទំព័រ ហ្វេ​សប៊ុក​របស់លោក គឺមាន​តែ មួយ​នោះ​ទេ គឺ Chhay Virakyuth មិនមែន Chhay Virakyuth Sunday នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Yuth1_zps0f4c4ab2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Yuth3_zps68c1a633.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Yuth2_zpsef9daa97.jpg
234

មតិយោបល់