WhatsApp ជាកម្មវិធីមួយដែលកំពុងតែពេញនិយមលើប្រព័ន្ធទូរស័ព្ទ ដោយកាលពីថ្មីនេះ WhatsApp បានប្រកាសថា មានអ្នកប្រើ WhatsApp ជាង ២៥០លាននាក់ជារៀងរាល់ខែ និងមានសារឆ្លើយឆ្លងចំនួន ២៧ពាន់លានសារក្នុងមួយថ្ងៃៗ។
ក្រោយពីប្រជាប្រិយភាពកំពុងឡើងផងនោះ ក៏ដូចជាទាក់ទាញប្រជាប្រិយភាពបន្ថែម WhatsApp បានធ្វើការ Update នូវ Version សម្រាប់ iOS ដោយនៅក្នុងនោះ អ្នកប្រើប្រាស់អាចធ្វើការផ្ញើរូបភាពបានច្រើននៅក្នុងពេលកំពុងសន្ទនា ព្រោះថាកាលពីមុន នៅពេលលោកចង់ផ្ញើរូបភាពទៅកាន់នរណាម្នាក់ពេលកំពុងសន្ទនាគឺផ្ញើបានម្ដងមួយៗ ប៉ុន្តែនៅពេលនេះ លោកអ្នកអាចប្រើបានម្ដងច្រើននៅក្នុងពេលតែមួយ។
ព្រមជាមួយគ្នានោះ អ្នកប្រើប្រាស់ទាំងអស់អាចធ្វើការ Backup និង Restore នូវសារដែលបានឆាតនៅលើ iCloud បានទៀតផង៕
ចុចត្រង់នេះ ដើម្បីទាញយក WhatsApp

មតិយោបល់