បើយោងតាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា គូស្វាមីល្បីល្បាញក្នុងពិភពហូលីវ៉ូត បានដំណើរការកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន នៅលើទូក ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ នៃប្រទេសស្កុតឡេន ។
យោងតាមប្រភពព័ត៌មាន The Sun ថា Brad Pitt និង Angelina Jolina បានសម្រេចចិត្តផ្លាស់ប្តូរកន្លែងរៀបអាពាហ៍ពិពាហ៍។ បើយោងទៅតាមទំព័រនេះដែរ បានឲ្យដឹងថា គូស្នេហ៍នេះបានរំពឹងរៀបការ នៅ New Castle នៅក្នុងប្រទេសបារាំង ហើយ Brad Pitt ក៏បានត្រួតពិនិត្យអ្វីៗគ្រប់យ៉ាងមុនរៀបការ។ទោះបីជាយ៉ាងណាតារាពីរដួងនេះ បានសម្រេចចិត្តរៀបការនៅ លើកប៉ាល់ដ៏ល្បីល្បាញឈ្មោះ Hebridean Princess ។
បើយោងទៅតាមប្រភពព័ត៌មានពី កប៉ាល់ Hebridean Princess បានឲ្យដឹងថា គូស្នេហ៍នេះ បានជួលកប៉ាល់នេះក្នុងតម្លៃ ៣ សែន ផោន ជាមួយនឹងភ្ញៀវជាង ៥០ ។ក្នុងកម្មវិធីនេះ ដែរ ពួកគេពិតជារីករាយណាស់ ដោយមានកូនជាសាក្សី នៃក្តីស្នេហារបស់គេ នៅលើសមុទ្រ ក្នុងទឹកដី ស្កុតឡេន។
នៅលើកប៉ាល់នេះដែរ ម្ចាស់ក្សត្រី Elizabeth ក៏ដូចជាធ្លាប់ជួលនាវាពីរសម្រាក ដើម្បីអបអរពិធីខួបកំណើតកាលពីឆ្នាំ ២០០៦ និង ឆ្នាំ ២០១០ ។
តំណាងឲ្យម្ចាស់ Hebridean Princess បាននិយាយថា ពួកគេគួរតែមិនបានដឹងរឿងរ៉ាវនេះនោះទេ តែប្រសិនបើ លោក Brad Pitt និង Angelina Jolie ពួកគេចង់ធ្វើពិធីមែន គែនឹងបម្រើ ៕
ទស្សនាវីដេអូ ឃ្លិប World War Z ៖
មតិយោបល់