ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ូត​សម្លៀក​បំពាក់​លំដាប់​ខ្ពស់​សម្រាប់​សត្វ​ឆ្កែ​

​យោងតាម​ព័ត៌មាន​របស់​គេហទំព័​រ​បរទេស​មួយ​បាន​ប្រមូលផ្តុំ​រូបភាព​សម្លៀក​បំពាក់​លំ​ដាប់​ខ្ពស់​សម្រាប់​សត្វ​ឆ្កែ ដោយ​អ្នក​ថតរូប Paul Nathan​។​
​ក្នុង​គោលបំណង​ទទួលបាន​ជោគជ័យ​តែមួយ​គត់​សម្រាប់​រូបភាព​ទាំងនេះ Nathan មិន​មាន​ភាពស្ទាក់ស្ទើរ​ទេ​ព្រោះ​គាត់​បាន​តស៊ូ​អស់​មួយ​ឆ្នាំ​ដើម្បី​ស្វែងរក​រូប​ចំឡែក​និង​សត្វ​ចិញ្ចឹម​ជា​ទី​ស្រឡាញ់​យក​ទៅ​ផ្ទះ​ទាំងអស់​ដើម្បី​ធ្វើ​ការងារ​របស់​គាត់​។ ក្នុងចំណោម​ម៉ូត​ទាំងនោះ​មួយ​ចំនួន​អ្នក​មាន​ភាពងាយស្រួល​ផង​ដែរ​ប្រសិនបើ​អ្នកចំណាយ $ 600 លើ​សម្លៀក​បំពាក់​ថ្មី​សម្រាប់​សត្វ​ចិញ្ចឹម​របស់​អ្នក​។​

Nathan បាន​និយាយថា​ពួកគេ​នៅតែ​ស្លៀកពាក់​ជា​រៀងរាល់ថ្ងៃ ទោះបីជា​មិន​ប្រាកដ​ថា​សត្វ​ចិញ្ចឹម​សប្បាយ​ចិត្ត​ឬ​អត់​នោះ​ទេ ប៉ុន្តែ​ពួកយើង​មិន​ដែល​បង្ហាញ ការ​អន់ចិត្ត​នោះទេ​។​អ្នក​ថតរូប​បាន​និយាយ​លេង​ផងដែរ​ថា​ពេល​គាត់​ស្លៀកពាក់​ឲ្យ​សត្វ​ឆ្កែ​មាន​ភាពងាយស្រួល​ជាង​ស្លៀកពាក់​ឲ្យ​កូនប្រុស​របស់​គាត់​។

​ក្នុងចំណោម​សត្វ​ឆ្កែ ១៥ ក្បាល​មាន​សំណាង​ដោយ Nathan បាន​យក​ទៅ​ដល់​ស្ទូឌីយូ Brooklyn របស់​គាត់​ទាំងអស់​ដើម្បី​អង្គុយ​ឲ្យ​គាត់​ថត​។ ក្នុង​ការថត​នេះដែរ ទាំង​ម្ចាស់​និង​សត្វ​ចិញ្ចឹម​ស្លៀក​សម្លៀកបំពាក់​ដូចគ្នាឲ្យ​មានចំណុច​សមគ្នា​នៅមុ​ខ​កាមេរ៉ា​។ បន្ទាប់​ពី​សត្វ​ឆ្កែ គាត់​មាន​គោលដៅ​បន្ទាប់​គឺ​បង្កើត​ការច្នៃ​ម៉ូត​ទៅ​លើ​សត្វ​ឆ្មា​វិញ​ម្តង ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/DogFashion1_zps4825b60f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/DogFashion2_zpsbc2cfc77.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/DogFashion3_zps6325058a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/DogFashion4_zpsa42eb3ca.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/DogFashion5_zps267fb17f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/DogFashion6_zps9a98d182.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/DogFashion7_zps5910f212.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់