ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខសោភា រំភើបចិត្តក្រោយបានបន្តតំណែង ទូតសុឆន្ទៈឆ្នើម Synovy

យោងតាមការបញ្ជាក់របស់អគ្គនាយិកា និងនាយកគ្រប់គ្រងផលិតផលអាហារសុខភាព Fiber Synovy ដែលត្រូវបានគេស្គាល់ថា ជាផលិតផលសុខភាពជំនួយផ្នែកស្បែក និង ជួយកម្ចាត់ជាតិពុលដ៏ល្បីល្បាញ បានអះអាងថា តារាចម្រៀង មាស សុខភាព នឹងនៅតែបន្តតំណែងជា Brand Ambassador ឬ ជាទូតសុឆន្ទៈរបស់ផលិតផលមួយនេះ ដោយមិនកំណត់នោះទេ បើទោះជាផលិតផលនេះ បានក្លាយជាផលិត ដែលមានទីផ្សារឈរជើងទៅហើយ។ សាមីខ្លួនផ្ទាល់គឺ មាស សុខសោភា បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានប្រកាសនោះ ដែលបានធ្វើឡើង កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។

លោកស្រី តាន់ ម៉ីលីញ នាយិកាក្រុមហ៊ុន food import & Export បានប្រកាសជាសាធារណៈថា កញ្ញា មាស សុខសោភា បានក្លាយជាទូតសុឆន្ទៈ របស់ផលិតផល Fiber Synovy តាំងពីខែមីនា ក្នុងឆ្នាំ២០២០ ម្ល៉េះ ដោយរយៈពេល ដែលនាងបំពេញការងារ កញ្ញាជាអ្នកប្រើប្រាស់ផលិតផលស្បែកស្អាត និងសម្រករាងដ៏ល្បីរបស់ប្រទេសថៃ ដែលមានការទទួលពីក្រសួងសុខាភិបាលថៃ និងកម្ពុជា នេះផងដែរ ដើម្បីអោយកញ្ញា ក្មេងជាងវ័យ និងស្រស់ស្អាតពីខាងក្នុង និង ថែរក្សារាងរបស់នាងអោយនៅតែស្វែល។ លោកស្រីបន្តថា កញ្ញា មាស សុខសោភា គឺជាតារាល្បី និងមានការងារច្រើន ដែលតម្រូវអោយនាងទទួលទានពេលយប់ ប៉ុន្តែអាហារយប់ដែលធ្វើអោយធាត់ទាំងនោះ មិនធ្វើអោយនាងប្រែប្រួលរាងស្អាតទេ ដោយសារតែនាងប្រើ Fiber សម្អាតជាតិពុល និង ថែរក្សារាងជាប្រចាំ។ អ្នកស្រីប្រកាសអោយ កញ្ញា មាស សុខសោភា បន្តតំណែងជាទូតសុឆន្ទៈនេះ ដោយមិនកំណត់ ដោយកញ្ញា មិនត្រឹមតែជា Brand Ambassador ប៉ុណ្ណោះទេ កញ្ញាក៏ជាដៃគូសហការរបស់ក្រុមហ៊ុនផងដែរ។

កញ្ញា មាស សុខសោភា បានបង្ហាញពីអារម្មណ៍រំភើប ដែលនាងត្រូវបានក្រុមហ៊ុនបន្តតំណែងអោយជាដៃគូសហការ និង ជាទូតសុឆន្ទៈ។ កញ្ញាថា រយៈពេលនៃការប្រើប្រាស់ Fiber Synovy មិនត្រឹមតែធ្វើអោយនាងមានសាច់ភ្លឺ ស្អាត និង មានសុខភាពល្អ ដោយសារតែជាតិពុល ត្រូវបានកម្ចាត់ជាប្រចាំប៉ុណ្ណោះទេ ផលិតផលក៏ធ្វើអោយនាងមានអារម្មណ៍ល្អ និងស្រស់ស្រាយជាប្រចាំផងដែរ។
កញ្ញាប្រកាសណែនាំអោយប្រើប្រាស់ ដើម្បីសុខភាព និង ជួយផ្នែកសម្រស់ ដោយកញ្ញាក៏ប្រកាសថា នេះគឺជាផលិតផលគុណភាពល្អគ្មាន២ ក្នុងចំណោម Fiber ដែលកញ្ញាធ្លាប់ប្រើប្រាស់។

លោក ហោ សុខរ៉ា ជា សហនាយក ឬ CEO ប្រចាំក្រុមហ៊ុនផងដែរ បញ្ជាក់ថា ដោយសារតែភាពល្បីល្បាញរបស់ Fiber Synovy នៅលើទីផ្សារចាប់តាំងពីកញ្ញា មាស សុខសោភា មកធ្វើជាតំណាង ទើបក្រុមហ៊ុនសម្រេចយកថ្ងៃ២៨ កុម្ភៈ ជាថ្ងៃសម្ពោធផលិតផលម៉ាកនេះ ស្របពេលដែលក្រុមហ៊ុន ក៏រកបានអ្នកចែកចាយឆ្នើមជាមេក្រុមរហូតដល់ជាង៧០នាក់ និងតំណាងចែកចាយតូចៗជាច្រើនរយនាក់ នៅទូទាំងប្រទេស៕

មតិយោបល់