យោងតាមគេហទំព័ត៌ New York Daily News បានរាយការណ៍មកថា ស្ត្រីពីរនាក់ឈ្មោះ Sophia Rayo អាយុ ៣២ ឆ្នាំ និង Bhokasub Diana អាយុ ២៤ ឆ្នាំ ត្រូវបាន Justin Bieber អញ្ជើញឲ្យទៅសណ្ឋាគារបន្ទាប់ពីញុំាអាហារពេលល្ងាចរួចទៅឯក្លឹបរបស់គេក្នុងទីក្រុង New York ។
ស្ត្រីស្រស់ស្អាត់ពីរនាក់ Rayo និង Bhokasub បានទៅកន្លែងរបស់ Justin Bieber ហើយក៏បានប៉ះទង្គិចគ្នារវាងអង្គរក្សរបស់ Justin ជាមួយភ្ញៀវរបស់ក្លិបដែលមានឈ្មោះថា Wayne Rennalls អាយុ ២២ ឆ្នាំ ។
បើយោងតាមប្រភពព័ត៌មានស្រីពីរនាក់នោះបានចាកចេញពីក្លឹបជាមួយ Justin Bieber បន្ទាប់មក Wayne Rennalls បានដេញតាមដើម្បីទាមទារប្រាក់ដែលស្ត្រីពីរនាក់នោះបានខ្ចី ។
ទោះជាយ៉ាងណាអង្គរក្សរបស់ Justin Bieber បានរុញ Rennalls ចេញឲ្យត្រលប់មកវិញ ហើយការប៉ះទង្គិចគ្នារវាងភាគីទាំងពីរក៏បានកើតឡើង ។
ប្រភពព័ត៌មានបានបន្តទៀតថា Rennalls ត្រូវបានរងរបួស ភ្នែក ឆ្អឹងជំនីរ និងមានស្នាមជាំបន្ទាប់ពីការវៃ ។ ក្នុងនោះអង្គរក្សរបស់ Justin ក៏បានរងរបួសដែរ ។ ប៉ុន្តែគេបានដឹងថា Justin មិនបានចូលរួមនៅក្នុងហេតុការណ៍នោះទេ ប៉ុន្តែសាក្សីបានបញ្ជាក់ថា Justin បានស្រែកគាំទ្រអង្គរក្សរបស់គេនៅក្នុងអំពើហិង្សានោះ ។
បន្ទាប់ពីល្បួងស្រី្តពីរនាក់ដើម្បីបម្រើខ្លួនចុងក្រោយ Justin ក៏បានព្យាយាមអញ្ចើញមនុស្សស្រីម្នាក់ដែលអង្គុយនៅតុមួយផ្សេងទៀត ប៉ុន្តែត្រូវបានមិត្តប្រុសរបស់គេរារាំង ។
គូរបញ្ចាក់ផងដែរថានេះមិនមែនជាលើកដំបូងទេដែល Justin Bieber ត្រូវបានគេរិះគន់ចំពោះឥរិយាបទមិនល្អរបស់គេ ។ ម្យ៉ាទៀតក្នុងពេលយ៉ាងខ្លី Justin Bieber រងការរិះគន់ និងត្រូវបានថតវីដេអូ Justin បាននោមដាក់ធុងនិងបានជេរគេនៅភោជនីដ្ឋានហើយព័ត៌មានក៏ត្រូវបានលេចធ្លាយនៅលើអ៊ីនធឺណិត បណ្តើរៗ៕
https://i1272.photobucket.com/albums/y389/domneng/Decore/JustinBieber1_zps7045555c.jpg
Sophia Rayo អាយុ ៣២ ឆ្នាំ
https://i1272.photobucket.com/albums/y389/domneng/Decore/JustinBieber4_zpsd7f62e7a.jpg
ជនរងគ្រោះ Wayne Rennalls
https://i1272.photobucket.com/albums/y389/domneng/Decore/JustinBieber3_zps25af8114.jpg
Bhokasub Diana អាយុ ២៤ ឆ្នាំ
មតិយោបល់