ព័ត៌មានជាតិ

អាល្លឺម៉ង​ត្រឹមតែ​ស្មើ ជាមួយនឹង ប៉ា​រ៉ា​ហ្គាយ​

​កាលពី​ថ្ងៃ​ទី ១៣ ខែ សីហា ម្សិលមិញ​នេះ​ដែរ​ដែល​ជា​ពេល​វេលា​ម៉ោង​ក្នុង​តំបន់ ក្នុងជំនួប​មិត្តភាព​បាល់ទាត់ រវាង​ក្លិប​ប្រទេស អាល្លឺម៉ង់ ប៉ះ​ជាមួយ​នឹង ប៉ា​រ៉ា​ហ្គាយ ក្នុង​លទ្ធផល 3-3 ។​
​បើកឆាក​មិន​ត្រឹមតែ ១០ នាទី​នៅ​តង់​ទី ១ ក្លិប ប៉ា​រ៉ា​ហ្គាយ បាន​លុត​អាល្លឺម៉ង់ ២ គ្រាប់​ជាប់​គ្នា ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អាល្លឺម៉ង់​ស្រងាកចិត្ត លែង​មាន​កំលាំង​កញ្ជៀវ​តប​ទល់នឹង អ្នកគាំទ្រ ប៉ា​រ៉ា​ហ្គាយ ។ ក្រោយមក​ប្រហែលជា ៥ នាទី អាល្លឺម៉ង​បាន​បំបែក​ពង់​មាន់ ប៉ា​រ៉ា​ហ្គាយ ដោ​លទ្ធផល 1-2 នៅក្នុង​នាទី ទី ១៧ និង ៥៣ វិនាទី និង ១០ នាទី​ក្រោយមក​ទៀត អាល្លឺម៉ង​បាន​តាម​ស្មើ ដោយ​លទ្ធផល 2-2 ក្នុង​តង់​ទី ១ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កញ្ជៀវ​ឡើងវិញ​។​

​ចុង​តង់​ទី ១ ទៅហើយ ស្រាប់តែ ប៉ា​រ៉ា​ហ្គាយ ថែម​មួយ​ទៀត នាំមុខ​ជ័យជម្នះ​បណ្តោះអាសន្ន​ក្នុង​លទ្ធផល 3-2 ។ ការប្រកួត​ទី ២ ចាប់ផ្តើម តែ​ក្លិប ប្រទេស​អាល្លឺម៉ង់ ស្ទើតែ​មិន​អាច​តាម​ស្មើ តែ​សំណាងល្អ​នៅ​នាទី ៧៤ ដែល​ជា​បាល់ទាត់​ផូង បាញ់​ផឹង ក៏​អាច​ទំលាយ​រនាំង​ការពារ ដោយ​តាម​ស្មើរ 3-3 ។ លទ្ធផល​ចុងក្រោយ ត្រឹមតែ​ស្មើ តែប៉ុណ្ណោះ​៕​
305766hp2
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់