ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ លួច​ស្នេហ៍​ម្ចាស់ Page នេះហើយ កំពុង​ល្បី​លើ​ហ្វេ​សប៊ុក​

​បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា “​លួច​ស្នេហ៍​ម្ចាស់ Page នេះហើយ​” ដែល​ជា​បទ​ចម្រៀង​ថ្មី​សន្លាង ជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ដែល​ច្រៀង និង​និពន្ធ​ដោយ កវីនិពន្ធ​សក់វែង លោក សាន សេក​សុខុម ។​

​លោក សាន សេក​សុខុម គឺជា​អ្នកលេង​ហ្គី​តា និង​ជា​កវីនិពន្ធ​មួយ​រូប​នៅ​ផលិតកម្ម សាន់ដេ ផងដែរ​។ មុន​នេះ​បន្ថិ​ចលោក សាន សេក​សុខុម ក៏​បាន​ផ្អាក់​ការងារ​និពន្ធ​មួយរយៈ ពី​ផលិតកម្ម សាន់ដេ ដោយ​រវល់​ជាប់ និង​កិច្ចការ​អាជីវកម្ម​ផ្ទាល់ខ្លួន​។ តែ​លោក​មិន​ដែល​ភ្លេច​និពន្ធ​បទ​ល្បីៗ​ច្រៀង​ដោយ​ខ្លួន​លោក បង្ហោះ​តាម YouTube ឬក៏​ហ្វេ​សប៊ុក​នោះ​ទេ​ក្រោពី​រយាល​ពី​ការងារ​នោះ ។​
San Seksokhom
​ជាក់ស្តែង​ថ្មិៗ​នេះដែរ នៅលើ​គណនី​ហ្វេ​សប៊ុក របស់ លោក សាន សេក​សុខុម បាន​បង្ហោះ​វិដេអូ​ចម្រៀង​ល្បី​សន្លាង ក្រោម​ចំណងជើង​ថា “​លួច​ស្នេហ៍​ម្ចាស់ Page នេះហើយ ” ដែល​ជា​បទ មួយ​ទាក់ទង​និង​យុវវ័យ នាពេល​បច្ចុប្បន្ន ដែល​និយម​លេង​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នោះ​។

​លោក សាន សេក​សុខ​មុន បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ថា “​ទើបតែ​ច្រៀង​ហើយ​មិញ !!!!!! ពិរោះ​មិន​ពិរោះ​កុំ​ប្រកាន់ណា ខ្ញុំ​មិនមែន​អ្នក​អាជីព​នោះទេ ហាស់​ហា​……
​នេះ​ជា​បទ​ចម្រៀង​ថ្មី​មួយទៀត​ដែល​ខ្ញុំ​បាន​តែង​ឡើង​ថ្មីៗ​នេះ​គឺ​ជា​បទ​ថ្មី​សុទ្ធ​១០០% ហើយ​ក៏​ទុក​ជា​ចំណងដៃ​ថ្មី សម្រាប់​ខ្ញុំ​ដែល​ខ្ញុំ​បាន​វិល​មក​រស់នៅ​លើ​ទឹកដី​ភ្នំ​ពេញ​ជា​លើក​ទី​ពីរ ក្រោយ​ពី​ចាកចេញ​ទៅ​អស់​រយៈពេល​ជាង​២​ឆ្នាំ ហើយ​ក៏​សូម​ផ្ញើរ​ជូន មិត្តៗ​និង ម្ចាស់ផេក​ធំៗ​ល្បី​មួយ​ចំនួន​ផង ទុក​ជា​ការរាប់​អាន​ពី​ខ្ញុំ សាន សេក​សុខុម សូម​អរគុណ​
​បទ​( លួច​ស្នេហ៍​ម្ចាស់ page នេះហើយ )” ។​
​សម្រាប់​ប្រិយមិត្ត​ដែល​ស្នេហា វិស័យ​ឧស្សាហកម្ម​តន្ត្រី និង​ស្នាដៃ​លោក សាន សេក​សុខុម អាច​ទស្សនា​វីដេអូ​ចម្រៀង បទ “​លួច​ស្នេហ៍​ម្ចាស់ Page នេះហើយ ” ដូចខាងក្រោម​នេះ​៖

មតិយោបល់