ព័ត៌មានជាតិ

សៀវភៅ​ដែល​និយាយ​ពី​ទោសកំហុស​សង្គ្រាម​របស់​ប្រទេស​ជប៉ុន​ដល់​ទៅ 80 ភាគ​និង​ក្បាល​ផ្សេងគ្នា​ត្រូវបាន​ដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​ទីក្រុង​ប៉េកាំង​

​នៅ​ថ្ងៃ​ទី 2 ខែកញ្ញា​ដែលជា​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី 68 នៃ​ជោគជ័យ​របស់​ប្រជាជន​ចិន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ផាស៊ីស​ជប៉ុន​ហើយក៏​ជា​ថ្ងៃ​ដែល​បញ្ជប់សង្គ្រាម​លោក​លើក​ទី 2 ផងដែរ​។​ដំណើរ​រឿង​ដែល​បាន​សរសេរ​នៅក្នុង​សៀវភៅ​មួយ​ដែលមាន 80 ក្បាល​នឹង​ត្រូវ​ជា 80 ភាគ​ផ្សេងគ្នា​ត្រូវបាន​គេ​សរសេរ​ឡើង​ក្នុង​ការបកស្រាយ​ពី​ទោស​កំហុស​នៃ​សង្គ្រាម​ដែល​ជប៉ុន​បាន​ប្រព្រឹត្ត​នៅ​កំឡុង​ពេល​នោះ​ហើយ​ដែល​វា​មាន​ប្រមាណ​សរុប​ជាង 50,000 ទំព័រ​ដែល​បញ្ចប់សេចក្តី​រៀបរាប់​នេះ​។​
2013-09-04_143902
​សៀវភៅ​ដំណើររឿង​នៃ​ទោស​កំហុស​របស់​ប្រទេស​ជប៉ុន​ជា​ភាគៗ​នេះ​ត្រូវបាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​និង​ធ្វើការ​រួមគ្នា​ក្នុង​ការផលិត​និង​បោះពុម្ព​ដោយ​សារមន្ទីរ​ជាតិ​ចិន​និង​សាកលវិទ្យាល័យ Shanghai Jiao Tong ដែល​វា​បាន​រៀបរាប់​ពី​ដំណើរ​រឿង​និង​ប្រវត្តិសាស្ត្រ​ចាប់តាំងពី​ខែ​ឧសភា 1946 ដល់​ខែ​វិច្ឆិកា​ឆ្នាំ 1948 ។​សៀវភៅ​ទាំងអស់នេះ​ត្រូវបាន​ដាក់ឲ្យ​សាធារណៈជន​បាន​មើល​និង​សិក្សា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​តាំងពី​ថ្ងៃ​ច័ន្ទ​មកម្ល៉េះ​៕​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់