ព័ត៌មានសិល្បៈ និងកម្សាន្ត

ផល សុ​រ៉ា​ន់​យ៉ា តារាចម្រៀង ប្រចាំ​ផលិតកម្ម U2 ម្តាយ​បំបែក​ស្នេហ៍​ដូច​ទុំ​ទាវ

​ពន្លក​សិល្បៈករ​ថ្មី ប្រចាំ​ផលិតកម្ម U2 កញ្ញា ផល សុ​រ៉ា​ន់​យ៉ា ដែល​កំពុង​តែ​ត្រៀម​ខ្លួន​វាយលុក​ទីផ្សារ នាពេលខាងមុខ និង​ជ្រោង​តោង​តំណែង ឈរលើ​ឧស្សាហកម្ម​កម្សាន្ត ត្រូវបាន​ប្រភព​ព័ត៌មាន​ទម្លាយ​ឲ្យដឹងថា “​ផល សុ​រ៉ា​ន់​យ៉ា ម្តាយ​បំបែក​ស្នេហ៍​ដូច​ទុំ​ទាវ​” ។ ជាមួយនឹង​ព័ត៌មាន​នេះ​ដែរ​បាន​ធ្វើឲ្យ មជ្ឈដ្ឋាន​អ្នក​ស្នេហា​សិល្បៈ ជាច្រើន កំពុង​ចាប់អារម្មណ៍ និង​ខ្សឹបខ្សៀវ​តៗ​គ្នា ជាមួយនឹង​ព័ត៌មាន​ដ៏​រសើប​នេះ ។​

​សុ​រ៉ា​ន់​យ៉ា ជា​តារា​ចម្រៀង​ដែល ទទួលបាន​ការបណ្តុះបណ្តាល ពី​ម្ចាស់​ផលិតកម្ម U2 លោក ឈាង ចេនឡា ដោយ​មក​ទល់​នឹង​ពេលនេះ នាង​បាន​ចេញ​ចម្រៀង ២ វ៉ុល ទៅហើយ ក្នុងនោះ​មាន ស៊ី​ឌី វីស៊ីឌី​វ៉ុល ២៣ និង ២៤ ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​នេះ​។ ផល សុ​រ៉ា​ន់​យ៉ា បទ​ចម្រៀង​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​ទស្សនិកជន​គឺ​បទ “​ស្នេហ៍​តែ​បង​ម្នាក់ ” ហើយ​វីស៊ីឌី បទ​នេះ​ដែរ​ទើបតែ​ចេញ​លក់​លើ​ទីផ្សារ កាលពី​ថ្ងៃ​ទី ៣ ខែ កញ្ញា កន្លងទៅ ។​

​បញ្ច្រាស​ភាពល្បីល្បាញ​មកវិញ នេះដែរ ផល សុ​រ៉ា​ន​យ៉ា ក៏​ត្រូវបាន​គេ​ខ្សឹប​ខ្សៀវ ថា “​នាង​ត្រូវបាន​ម្តាយ បំបែក​ស្នេហ៍ ជាមួយនឹង​សង្សារ​ខ្លួន​ដែល​រៀន​នៅ​សាកលវិទ្យាល័យ រួមគ្នា ។ ប្រភព​ព័ត៌មាន​បាន​ទម្លាយ​ឲ្យដឹង​បន្ត​ទៀត​ថា សង្សារ​របស់ ផល សុ​រ៉ា​ន់​យ៉ា គឺ​ជា​ក្មេង​វត្ត ម្នាក់ តែ សុ​រ៉ា​ន់​យ៉ា ស្រលាញ់​បុរស​រូប​នេះ មិន​ខ្វល់​ពី​ទ្រព្យសម្បត្តិ ឡើយ ទោះ​ត្រូវ​ម្តាយ​ព្យាយាម​បំបែក​ស្នេហ៍​ដូច​ទុំ​ទាវ​ក្តី​”​។​

​ទាក់ទិន​និង​បញ្ហា​នេះ​ដែរ ខាង​គេហទំព័រ ដំណឹង បាន​សាកសួរ ជាមួយនឹង​បុគ្គលិក​ម្នាក់ ប្រចាំ ផលិតកម្ម U2 សុំ មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា “​រឿងនេះ គឺជា​រឿង​ពិតណាស់ ដែល ផល សុ​រ៉ា​ន់​យ៉ា មាន​ស្នេហា​ជាមួយនឹង​និស្សិត​ម្នាក់​ក្នុង​សាកលវិទ្យាល័យ​រួមគ្នា ហើយ​គេ​គឺ​ជា​ក្មេង​វត្ត​។ ក្រោយ​ពី​ដឹង​ថា ផល សុ​រ៉ា​ន់​យ៉ា មាន​ស្នេហា​ជាមួយនឹង​និស្សិត​ក្មេង​វត្ត ម្តាយ របស់​នាង​ព្យាយាម​បំបែក ដោយ​មិន​ឲ្យ​ជួប​គ្នា​នោះ​ទេ ។ ដោយ​ក្តី​ស្នេហា​របស់ សុ​រ៉ា​ន់​យ៉ា ជា​ស្នេហា​ពិត​ដែល​ព្រហ្ម​លិខិត​បាន​កំណត់​មក ក៏​ជួប​គ្នា​ដូច​បំណងប្រាថ្នា “​។ ប្រភព​ដដែល​បាន​បញ្ជាក់​ផងដែរ​ថា រឿងរ៉ាវ​ទាំងនោះ វា​គ្រាន់តែ​ជា​ឈុត​ឆាក​ក្នុង​សម្តែង​ក្នុង​វិដេអូ​បទ​ចម្រៀង “​ស្នេហ៍​តែ​បង​ម្នាក់ ” របស់​នាង​តែ​ប៉ុណ្ណោះ​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore198/PhalSoranya8_zpse2438747.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore198/PhalSoranya2_zps0259b415.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore198/PhalSoranya1_zpscf2db478.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore198/PhalSoranya7_zps6e893216.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore198/PhalSoranya3_zpsb2d13b93.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore198/PhalSoranya9_zps51411161.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore198/PhalSoranya5_zps8b28bd4d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore198/PhalSoranya4_zpscea3cdaa.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore198/PhalSoranya6_zpsd794dc52.jpg
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់