ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ លីដា បដិសេធ​ស្នេហ៍ ប៉ែន សុវណ្ណារ៉ា

​ជាមួយ​នឹង​រូបថត​ជា​ច្រើន​សន្លឹក​ដែល ថត​ឲ្យ សម្អាងការ និង ទស្សនា​វ​ដ្តី កញ្ញា ពៅ លីដា និង ប៉ែន សុវណ្ណារ៉ា ដែល​ជា​តារា​សម្តែង​ដូចគ្នា ត្រូវបាន គេ​ទម្លាយ​ព័ត៌មាន ថា អ្នក​ទាំង​ពីរ កំពុងមាន​ទំនាក់ទំនង​ជាមួយ​នឹង​គ្នា ។ បើទោះបីជា ប៉ែន សុវណ្ណារ៉ា ជា​តារា​សម្តែង រលក​ក្រោយ​ក្តី នោះ​។​

​ទោះបីជា ពៅ លីដា ប្រឹងប្រែង បញ្ជេ​ញឬ​កពារ ដោយ​បដិសេធ​ចំពោះ​ទំនាក់​ទ​នង​រវាង ប៉ែន សុវណ្ណារ៉ា ថា​មិន​មាន​ទំនាក់ទំនង​ដូច្នោះ ហើយក៏​មិន​ដូច​អ្វី​ដែល គេ​និយាយ​ដូច្នោះ​នោះដែរ​។ ដោយឡែក ប៉ែន សុវណ្ណារ៉ា បាន​ប្រាប់ឲ្យដឹង​ថា ពិត​ប្រាកដ​ណាស់ លោក​បាន​ចាប់អារម្មណ៍​ទៅលើ កញ្ញា ពៅ លីដា ខណ:​ដែល​យើង​បាន​ថតរូប​រួមគ្នា ឲ្យ​ទស្សនាវដ្តី អាពាហ៍ពិពាហ៍ ហាង​ថែ​សម្រស់​ផ្កាយ​ប្រាក់ និង សំអាងការ​ប៉ារីស ។ លោក​បាន​បន្ត​ឲ្យដឹងថា ក្នុងអំឡុងពេល​ថត​នោះ​ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​លើ​នាង​មែន តែ​ដោយ​ពេលវេលា​យូរអង្វែង មិនដឹងថា ពេលខាងមុខ​រឿងរ៉ាវ​នេះ វា​មិនដឹង​ទៅជា​យ៉ាងណា​នោះទេ តែ​ត្រូវធ្វើ​ដោយ​សន្សឹម ដើម្បី​ឲ្យ​នាង​ទទួលយក​ខ្ញុំ​នៅ​ថ្ងៃ​ណា​មួយ​។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ពៅ លីដា បានប្រកែក​ឡើងញ័រ​មាត់ថា “​នាង​មិន​បាន​ថត និង​គ្មាន​ជាប់ទាក់ទង​រឿង​បេះដូង​ជាមួយនឹង បុរស​សង្ហារ ប៉ែន សុវណ្ណារ៉ា នោះទេ​។​ម្យ៉ាងវិញទៀត នាង​បាន​គំរាម​ចំពោះ​បណ្តាញ​សារព័ត៌មាន ថា​ប្រយ័ត្ន​មាន​រឿង​ជាមួយ​នឹង​នាង “​។​ការ​គំរាម​នេះដែរ ត្រូវបាន​គេ​សន្មត់​ថា នាង​គ្រាន់តែ​ចង់​បញ្ជាក់​ភាព​ស្អាតស្អំ​ជូន​ខ្លួន​នាង​តែ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះ នា​ពេល​កន្លងមក​ថា មាន​បុរស​ម្នាក់​ធានា​ចិញ្ចឹម តែ​នាង​បាន​សារភាព​ថា ជា​ឳ​ពុក​ដែល​ទើប និង​រក​គ្នា​ឃើញ​។

​មុន​នេះ​ដែរ សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​ចុះ ឲ្យដឹងថា “​ពៅ លីដា មាន​ទំនាក់​ទ​នង​ស្នេហា ជាមួយ​បុរស​អាណិកជន ខ្មែរ​នៅ​អាមេរិក​។ តែ​ក្រោយមក​នាង​បាន​ចេញមុខ​ធ្វើការ​បដិសេធ ដោយ​និយាយថា វា​ជា​រឿង​មួយ គ្មាន​ការ​ពិត​បន្តិច​ទាល់តែសោះ ព្រោះ​អី​ខ្ញុំ​មិនដែល​ធ្លាប់​បាន​ស្គាល់ បុរស​នៅ​អាមេរិក​ណា​នោះទេ “៕​
//i1272.photobucket.com/albums/y389/domneng/Andy%20Lau/PovLida3_zpsb38b3638.jpg
//i1272.photobucket.com/albums/y389/domneng/Andy%20Lau/PovLida4_zps944b0cff.jpg
//i1272.photobucket.com/albums/y389/domneng/Andy%20Lau/PovLida1_zps8441cd8b.jpg
//i1272.photobucket.com/albums/y389/domneng/Andy%20Lau/PovLida2_zps931e397d.jpg
Pov lida

មតិយោបល់