(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះអ្នកគាំទ្របង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពី Idol របស់ពួកគេគឺកម្លោះ សង្ហា ហេង វិសាល បាត់មុខឈប់ធ្វើវីដេអូថ្មីៗ ផ្ដាច់ទំនាក់ទំនងទាំងស្រុងលើបណ្ដាញសង្គមជាងពីខែមកនេះ។ យ៉ាងណាមិញ ហេង វិសាល មិនធ្វើឱ្យមហាជនព្រួយបារម្ភពីលោកខ្លាំងនោះទេ គឺសាមីខ្លួនបានចេញ វីដេអូថ្មីក្រោយអខានធ្វើ ថាអំឡុងពេលបាត់មុខជាងពីខែមកនេះគឺលោកបាននៅសំងំនៅក្នុងបន្ទប់មិន ចេញទៅណា ដោយសារមានបញ្ហាជំងឺបាក់ទឹកចិត្ត (Depression)។ ចំពោះបញ្ហាផ្លូវចិត្តនេះ វិសាល មិនបានបញ្ជាក់ថាមកពីមូលហេតុនោះទេ។
ហេង វិសាល បានត្រឹមតែបង្ហើបប្រាប់ថាអំឡុងពេលមានជំងឺនេះគឺលោកបាត់បង់កម្លាំង មិនចង់ធ្វើអ្វី ទាំងអស់ សូម្បីតែក្រើកពីគេងដើរចេញពីគ្រែគេងក៏លោកងើបមិនរួច ពោលគឺចង់គេងសំងំបែបនេះរហូត។ ហេង វិសាល «បាត់មុខលែងធ្វើវីដេអូជាងពីរមកនេះគឺដោយសារតែខ្ញុំមានបញ្ហាផ្លូវចិត្តតិចតួច ដែលគេហៅថា Depression ខ្ញុំមិនចង់ធ្វើអ្វីទាំងអស់ ចង់តែគេងលើគ្រែមួយមុខគត់ ខ្ញុំដល់ថ្នាក់ ពេលភ្ញាក់ពីគេងមិនងូតទឹកដូសម្លៀកបំពាក់ក៏មាន»។
បន្ទាប់ពីផ្លូវចិត្តបានធូស្បើយច្រើនជាងមុន វិសាល ក៏បានធ្វើវីដេអូនេះឡើង ហើយបន្តប្រាប់មហាជន ជាពិសេសអ្នកដែលកំពុងជួបបញ្ហាផ្លូវចិត្តដូចលោកថា ដើម្បីកាត់បន្ថយជំងឺបាក់ចិត្តនេះគឺលោកបានព្យា យាមពេលភ្ញាក់ពីគេងរៀបចំកន្លែងគេងឱ្យរាបរយ ងូតទឹកប្ដូរសម្លៀកបំពាក់ស្អាត ចេញទៅក្រៅធ្វើអ្វីថ្មីៗ នោះផ្លូវចិត្តនឹងស្រស់ថ្លាប្រសើជាងមុន៕







មតិយោបល់