ព័ត៌មានជាតិ

Messi គ្មាន​ភ័យព្រួយ​អី​បន្តិច​ឡើយ​ឡើង​តុលាការ​

កាលពី​ខែ មិថុនា កន្លងទៅនេះ កីឡាករ Messi និង​ឪពុក​របស់​ខ្លួន Jorge Horacio Messi ត្រូវបាន​គេ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ពន្ធ នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា លោក Jorge Messi និង​កីឡាករ Messi ជាប់​ពាក់ព័ន្ធ ការ​គេចវេស​មិន​បង់​ព័ន្ធ កាលពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០០៩ ដោយ​សរុប​ជា​ទឹកប្រាក់​មិនតិចជាង ៤ លាន អឺរ៉ូ​នោះទេ ។

​ទាក់ទិន​រឿង​នេះ​ដែរ ដំបូង​ឡើយ ឪពុក​របស់​គាត់ បាន​ធ្វើ​ការបដិសេធ​ចំពោះ​ការចោទប្រកាន់​នោះ​។​ទោះជា​យ៉ាងណា​កាលពី​ខែ សីហា កន្លងទៅ កីឡាករ Messi ក៏​បាន​យល់ព្រម​បង់ប្រាក់ ៥ លាន​អឺរ៉ូ ដើម្បី​ជៀស​ពី​ការផ្តន្ទាទោស ។ តែ ទោះជា​បង់ប្រាក់​បញ្ជៀ​ស​បញ្ហា​នេះ​ក្តី កីឡាករ​រូបនេះ នឹង​ឪពុក​នឹង​ត្រូវ​ឡើង​តុ​លាករ​ដដែល ដើម្បី​ស្តាប់​រឿង​ចុងក្រោយ ទាក់ទង​នឹង​ពន្ធ​នេះ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ២៧ ខែ កញ្ញា ម្សិលមិញ​នេះដែរ កីឡាករ Messi និង ឪពុក​របស់​គាត់ ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ឡើង​តុលាការ Geva ទីក្រុង Bacelona ។ ខណៈ​ដែល​បង្ហាញ​ខ្លួន​នៅ​តុលាការ កីឡាករ សញ្ជាតិ​អា​ហ្សង់​ទីន​រូបនេះ បាន​ស្លៀកពាក់​ឈុត​អាវ​ហ្វា​សេពណ៌​ខ្មៅ និង​បង្ហាញ​ទឹកមុខ​ញញឹម ដោយ​គ្មាន​ភ័យព្រួយ អី​បន្តិច​ឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Air/Messi2_zps382bb452.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Messi4_zpseb55afde.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Messi1_zpsbbbf1d3e.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Messi3_zps7d5ac8ec.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Messi9_zps2bfe2030.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Messi8_zpsd1fdf268.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Messi7_zps73608722.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Messi5_zpsc7f27666.jpg

មតិយោបល់