ព័ត៌មានជាតិ

វិទ្យាស្ថាន​សេដ្ឋកិច្ច​អាល្លឺម៉ង់ កាត់បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច ឆ្នាំ ២០១៣

​វិទ្យាស្ថាន​សេដ្ឋកិច្ច​អាល្លឺម៉ង់ នៅ​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ បាន​ធ្វើ​ការកាត់បន្ថយ​នូវ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០១៣ និង​ឆ្នាំ ២០១៣ ប៉ុន្តែ​តម្រូវការ និង​អាកាសធាតុ​ល្អ​ក្នុង​ស្រុក​នឹង​ជួយ​ឲ្យ​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប​ស្ទុះ​ឡើង​នៅ​ឆ្នាំ ២០១៤​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បាន​រាយការណ៍​ថា វិទ្យាស្ថាន​សេដ្ឋកិច្ច​អាល្លឺម៉ង់​ធំៗ​ដូចជា IFO, DIW,IW និង RWI បាន​និយាយថា សេដ្ឋកិច្ច​អាល្លឺម៉ង់​នឹង​កើនឡើង ០,៤​ភាគរយ​ប៉ុណ្ណោះ​នៅក្នុង​ឆ្នាំនេះ និង​នៅ​ឆ្នាំក្រោយ កើនឡើង ១,៨​ភាគរយ​។​

​កាលពី​ខែ​សីហា កន្លងទៅ ពួកគេ​បាន​ព្យាក​រថា សេដ្ឋកិច្ច​អាល្លឺម៉ង់​នឹង​កើនឡើង ០,៨​ភាគរយ​នៅក្នុង​ឆ្នាំនេះ និង ១,៩​ភាគរយ​នៅ​ឆ្នាំ ២០១៤​។​

​បើ​ទោះបីជា​យ៉ាងណា នៅក្នុង​របាយការណ៍​សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់​បានបញ្ជាក់​ថា អត្រា​មនុស្ស​មាន​ការងារ​ធ្វើ​បាន​កើន ធ្វើឲ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​នៃ​វិបត្តិ​បំណុល​អឺរ៉ុប​។​

​វិទ្យាស្ថាន បានឱ្យដឹងថា សេដ្ឋកិច្ច របស់​ប្រទេស​នេះ នឹង ត្រូវបាន ជំរុញ ដោយ តម្រូវការ​ក្នុងស្រុក ខណៈពេលដែល ការកែលម្អ បរិយាកាស សេដ្ឋកិច្ចពិភពលោក និង​ការកាត់បន្ថយ ភាពមិនច្បាស់លាស់ ផងដែរ​នូវ បរិមាណ​ប្រេង ការវិនិយោគ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ត្រីមាស​ទី​២ សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​កើនឡើង ០,៧​ភាគរយ ហើយ​នៅពេលនេះ រដ្ឋាភិបាល​អាល្លឺម៉ង់​បានកំណត់​សេដ្ឋកិច្ច​ថា នឹង​កើនឡើង ០,៥​ភាគរយ​នៅ​ឆ្នាំនេះ និង ១,៦​ភាគរយ​នៅ​ឆ្នាំ ២០១៤៕

Germany tourism destinations

មតិយោបល់