ទីក្រុងប៉េកាំង ( 22/10/13 ) ៖លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev បានធ្វើដំណើរមកដល់ទីក្រុងប៉េកាំងកាលពីព្រលឹមថ្ងៃអង្គារនេះក្នុងដំណើរទស្សនៈកិច្ចមួយឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីចិន Li Keqiang ។
នៅកំឡុងពេលទស្សនៈកិច្ចលោក Medvedev នៅក្នុងទីក្រុងប៉េកាំងលោកនិងលោក Li នឹងមានកិច្ចប្រជុំទ្វេរភាគីមួយដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ 1996 មកហើយវាស្ថិតក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។នៅថ្ងៃដដែលនេះដែរលោក Medvedev ក៏ត្រូវទទួលឲ្យជួបពិភាក្សាគ្នាជាមួយនឹងលោកប្រធានាធិបតីចិន Xi Jingping ផងដែរ។បន្ទាប់ពីទីក្រុងប៉េកាំងលោកនាយករដ្ឋមន្ត្រីរុស្ស៊ីក៏នឹងមានដំណើរទស្សនៈកិច្ចផ្សេងទៀតទៅកាន់ភាគខាងកើតនៃប្រទេសចិនផង៕
ព័ត៌មានជាតិ
មតិយោបល់