ព័ត៌មានសិល្បៈ និងកម្សាន្ត

វិដេអូកម្រនៃហ្វូងដំរីព្រៃអាស៊ី នៅក្នុងប្រទេសកម្ពុជា

វីដេអូដ៏កម្រនៃហ្វូងដំរីអាស៊ី របស់កម្ពុជា បានធ្វើការផ្លាស់ជំរកទៅកាន់ព្រៃធំបំផុត ដើម្បីសង្ឈឹមរស់រានឡើងវិញ នូវពូជពង្សសត្វស្ថិតក្នុងសភាពកម្រ ។ នេះបើយោងតាម BBC ចេញផ្សាយកន្លងទៅថ្មីៗនេះ។
តាមរយ:វីដេអូឃ្លិបនេះ ដែលបង្ហាញពីការផ្លាស់ទីរបស់សត្វដំរី គឺត្រូវបានគេបង្កប់កាម៉េរ៉ា ទុកចោលនៅពេលយប់នៅចុងឆ្នាំ២០១៥ ដោយឃើញ ដំរីព្រៃចំនួន ១២ក្បាល ផ្លាស់ទីទៅកានព្រៃការពារ ជួរភ្នំពេញក្រវ៉ាញ នាភាគកណ្តាល ។ វាគឺជាហ្វូងដំរី អាស៊ីធំបំផុត ដែលបានថតនៅទីនោះ ក្នុងរយ:ពេល មួយទសវត្សរ៍ កន្លងមក។ នេះជាសម្តីអ្នកអភិរក្សអន្តរជាតិ បាននិយាយ។
ប្រភពខាងលើបានបន្តថា ដោយសារតែការបំផ្លិចបំផ្លាញ ព្រៃឈើ បានបំផ្លាញជម្រកពួកគេ នឹងធ្វើឲ្យប្រភេទដំរី និងសត្វផ្សេងៗ ទៀត កំពុងស្ថិតក្នុងស្ថានភាព ជិតផុតពូជ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
//www.youtube.com/watch?v=oJ25plFX0j8
ellephant (1) ellephant (2) ellephant (3) ellephant (4)

មតិយោបល់