ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ ធ្វើឲ្យ​សិល្បៈ​កម្ពុជា​រីកមុខ​ដូចគ្រា​ប់​ជី​ត្រូវ​ទឹក​នៅ​លើ​ឆាក​ពាណិជ្ជកម្ម​ជប៉ុន​-​អាស៊ាន​

​ក្នុងចំណោម ២ បទ ដែល​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ស្ពាយ​ទៅ​ច្រៀង នៅលើ​ឆាក​តន្ត្រី​កម្មវិធី​គម្រប់​ខួប​៤០​ឆ្នាំ នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជប៉ុន​-​អាស៊ាន រាត្រី​យប់មិញ​នេះដែរ បាន​ធ្វើឲ្យ​កម្ពុជា​ទាំងមូល​មាន​មោទនៈភា​ពព្រោះតែ បទ​ទាំងពីរ​នោះ ជា​បទ​ចម​ម្រៀង​ដែល​និពន្ធ​ដោយ​ស្នាដៃ​កូន​ខ្មែរ​។​
Sovath
​ក្នុងចំណោម ២ បទ​នោះ ដែរ​មាន​បទ “ kingdom of wonder ” និង​បទ “ យើង​មាន​បេះដូង ” ដែល​និពន្ធ​ទំនុកច្រៀង​ដោយ កវីនិពន្ធ ឆ្នើម សុខ ជំនោ​រ និង និពន្ធ​សាច់ភ្លេង​ថ្មី ដែល​ជា​ស្នាដៃ​កូន​ខ្មែរ ដោយ​លោក សួន ពិសិដ្ឋ ។​

​ជាមួយនឹង​វត្តមាន របស់​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ លើ​ឆាក អន្តរជាតិ នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជប៉ុន​-​អាស៊ាន អ្នកគាំទ្រ​ខ្មែរ នៅ​កម្ពុជា និង​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​លើ​សកលលោក ស្ទើរតែ​ហើប​បេះដូង ព្រោះ​តែ​ឃើញ​ស្នាដៃ​កូន​ខ្មែរ​បោះជំហាន​ទៅ​កាន់​ឆាក​អន្តរជាតិ​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ បណ្តា​អ្នកលេង​ហ្វេ​សប៊ុក​កម្ពុជា បាននាំគ្នា​ចែកចាយ ព័ត៌មាន​នេះ ពីមួយ​ទៅមួយ ដោយ​ក្តីរំភើប និង​រីកមុខ​ដូច​គ្រាប់​ជី​ត្រូវ​ទឹក​៕
​ទស្សនា​វីដេអូ​ចម្រៀង​ដូចខាងក្រោម​នេះ​៖

មតិយោបល់