យោងតាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថា បុរសម្នាក់ត្រូវបានប៉ូលិសកោះហៅបន្ទាប់ពីអ្នកជិតខាងបានឮសំឡេងនៃការរួមភេទខ្លាំងៗចេញពីផ្ទះល្វែងមួយកន្លែង។ ក្រោយពីទទួលបណ្តឹងនេះភ្លាមៗប៉ូលិសចាប់បុរសម្នាក់ឈ្មោះ Adam Disney វ័យ ២៨ ឆ្នាំជនជាតិអង់គ្លេសនៅនឹងកន្លែងកើតហេតុ រីឯស្ត្រីដែលជាដៃគូរបស់គាត់បានរត់គេចខ្លួនមុនពេលប៉ូលិសទៅដល់។
នៅពេលដែលប៉ូលិសស៊ើបសួរទើបដឹងថាលោក Disney គ្មានសិទ្ធប្រើប្រាស់ផ្ទះល្វែងនោះទេ លើសពីនេះទៅទៀតគាត់បានចូលទៅដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ។ គូស្នេហមួយគូរនេះត្រូវបានគេរកឃើញថាធ្វើឲ្យខូចខាតរបស់របរមួយចំនួននៅក្នុងផ្ទះល្វែងនេះខណៈពេលដែលពួកគេឡើងឋានសួគ៌ដោយបញ្ចេញនូវកំលាំងខ្លាំងៗ។ ការខូចខាតនោះមានដូចជាគ្រែ វាំងនន និងបង្អួច ហើយប៉ូលិសបានរកឃើញថា Disney ផឹកគ្រឿងស្រវឹងថែមទៀត។ លោក Disney ត្រូវបានចោទប្រកាន់ពីបទលបចូលទៅក្នុងផ្ទះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ប៉ុន្តែក្រោយមកការចោទប្រកាន់នេះត្រូវបានប្តូរទៅជាការបំផ្លិចបំផ្លាញព្រហ្មទណ្ឌ។ គាត់ត្រូវពិន័យឲ្យបង់ប្រាក់ ៦០០ ដុល្លារសម្រាប់ការខូចខាតទាំងអស់៕
ព័ត៌មានជាតិ
មតិយោបល់