ព័ត៌មានជាតិ

មនុស្សពេញវ័យ​មិន​ព្រម​រៀបការ​បាន​ក្លាយជា​ក្ដីបារម្ភ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​

​ប្រជាជន​ចិន​រាប់លាន​នាក់​កំពុងតែ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន និង​ខ្លះទៀត​បាន​ធ្វើដំណើរ​ទៅដល់​ផ្ទះ​របស់​ពួក ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​(​ចិន​)​។ ក្នុងនោះ​គេ​សង្កេតឃើញថា​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​នៅតែ​មិន​ទាន់​រៀបការ​ទៀត ដែល​នេះ​បាន​ធ្វើឲ្យ​ឪពុក​ម្ដាយ​របស់​ខ្លួន​មាន​ការខកចិត្ត​។​

​នៅក្នុង​សង្គម​នៃ​ប្រទេស​ចិន គេ​បាន​ផ្ដល់​តម្លៃ​ទៅ​ឲ្យ​កូន​របស់​ខ្លួន​ដែល​មាន​អាយុ​គ្រប់ការ សម្រេចចិត្ត​ជ្រើសរើស​គូស្រករ​ផ្ទាល់ខ្លួន ប៉ុន្តែ​អ្វី​ដែល​ពួកគាត់​ចង់បាន​គឺ​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ញ៉ាំ​បាយល្ងាច​ជុំគ្នា ឮ​កូន​និយាយ​ប្រាប់​ថា កូន​ជិត​រៀបកា​រហើយ ឬ​កូន​សម្រេចចិត្ត​រៀបកា​រហើយ​។ ប៉ុន្តែ​គេ​សង្កេតឃើញ​ថា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អ្នក​ដែល​មាន​វ័យ​គ្រប់ការ​នៅតែ​មិន​ទាន់​រៀបការ​ទៀត ដែល​ធ្វើឲ្យ​ឪពុក​ម្ដាយ​ពួកគេ​ខកចិត្ត​។​

​បើ​តាម​ការលើកឡើងរ​បស់​ក្រុមអ្នកវិភាគ​បានឲ្យដឹងថា មូលហេតុ​ដែល​ពួកគេ​មិនទាន់​សម្រេច​ចិត្ត​រៀបការ​នោះ​គឺ​ដោយសារតែ​ពួកគេ​មិនទាន់​មាន​លទ្ធភាព​ក្នុង​ការទិញ​ផ្ទះ​ផ្ទាល់ខ្លួន និង​លទ្ធភាព​ផ្គត់ផ្គង់​គ្រួសារ ព្រោះតែ​តម្លៃ​ផ្ទះ និង​ទំនិញ​ឡើងថ្លៃ​។​
​បញ្ហា​ដែល​មនុស្ស​វ័យ​ច្រើន​មិន​ទាន់​សម្រេច​ចិត្ត​រៀបការ​នេះ បាន​ក្លាយ​ជា​មូលហេតុ​ចម្បង​ដែល​មនុស្ស​ភាគច្រើន​នៅក្នុង​ប្រទេស​ចិន​តែងតែ​ព្រួយបារម្ភ​៕​
chinamarry_wide

មតិយោបល់