ព័ត៌មានជាតិ

រថយន្តស្តារិច បើកបុកឡើងលើសួន ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ៊ីយាន់ដាយស្តារិចមួយគ្រឿង បើកក្នុងល្បឿនលឿន ជ្រុលចង្កូតបុកឡើងលើសួន ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកហ៊ីយាន់ដាយស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AS-4685 បើកតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ កាច់ចង្កូតគេចមិនទាន់ ក៏ជ្រុលបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ថ្មដាក់សួនពុះចែកទ្រូងផ្លូវ រីឯរថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្ត ចូលទៅដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់