(ភ្នំពេញ)៖ ដូចប្រិយមិត្តបានជ្រាបមកហើយថា ថ្ងៃទី០១ ខែមិថុនា នេះ គឺជាថ្ងៃទិវាកុមារអន្តរជាតិ ដែលបណ្តាប្រទេសនានាទូទាំងពិភពលោក តែងតែប្រារព្ធពិធីនេះ តាមបែបបទផ្សេងៗគ្នា។ យ៉ាងណាមិញ ងាកមកពិធីការិនីល្បីឈ្មោះ ថត លក្ខិណា បែរជាបង្ហាញខ្លួនក្នុងឈុតរ៉ូបក្រហមប្លែកភ្នែក តុបតែងបែបកុមារី ដើម្បីអបអរទិវាកុមារអន្តរជាតិ។
ស្ថិតក្នុងឈុតរ៉ូបក្រហម ដៃកាន់តុក្កតា និងម៉ូតសក់ក្រងបែបក្មេងៗ ជាមួយទេសភាពធម្មជាតិខៀវខ្ចីផងនោះ បានរំលេចសម្រស់ ពិធីការិនី ថត លក្ខិណា យ៉ាងស្រស់ស្អាតមួយបែប ក្នុងរូបភាពស្វាគមន៍ខែថ្មី នៃឆ្នាំ២០២១។
គួរជម្រាបថា ថត លក្ខិណា គឺជាពិធីការិនីល្បីឈ្មោះមួយរូប ដែលទស្សនិកជនតែងតែឃើញបង្ហាញវត្តមានក្នុងកម្មវិធីប្រគំតន្រ្តីនានា របស់ស្ថានីយទូរទស្សន៍ហង្សមាស។ ជាពិសេស សកម្មភាពរបស់តារាស្រីរូបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាខ្លាំងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
មតិយោបល់