ព័ត៌មានជាតិ

Manchester City ត្រៀមនាំ​យក​ខ្សែ​ការពារ​កណ្តាល​​​ Sergio Ramos ​ជាមួយ​កិច្ចសន្យា ​២​ឆ្នាំ​​

មួយ​ខែ​ទៀត​ប៉ុណ្ណោះ Sergio Ramos នឹង​ចប់​កិច្ចសន្យា​ជាមួយ Real Madrid ខណ:​កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​មិន​ទាន់​មាន​កិច្ចសន្យា​ថ្មី ​ត្រូវ​បាន​ព្រមព្រៀង​នៅឡើយ​ជាមួយ Real Madrid​។​

​​បើ​តាម​ការ​ចុះផ្សាយ​រប​ស់​សារព័ត៌មាន ESPN ក្រុម​ជើងឯក​អង់គ្លេស Manchester City បាន​ចាប់ផ្តើម​ពិចារណា​នាំ​យក​កីឡាករ​វ័យ ៣៥​ឆ្នាំ​រូប​នេះ ​ខណ:​កិច្ចសន្យា ​២​ឆ្នាំ​នឹង​ផ្តល់​ឲ្យ​ប្រសិន Ramos ពិតជា​មិន​បន្ត​កិច្ចសន្យា​ជាមួយ Real Madrid​។

​ ​Sergio Ramos មិន​អាច​ជួយ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​ នៅ​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីប​អឺរ៉ុប Euro ២០២០ បាន​ឡើយ​ដោយសារ​របួស​។ ​ប្រធាន​ក្រុម និង​ជា​ខ្សែ​ការពារ​កណ្តាល​របស់ Real Madrid វ័យ ៣៥​ឆ្នាំ​រូប​នេះ​នៅ​មិនទាន់​ជា​ពីរ​បួស​ស្រួលបួល​ឡើយ និង​បង្ហាញខ្លួន​បានតែ ១​ប្រកួត​គត់​តាំងពី​ចុងខែ​មីនា​។​ ​រំលឹក​ថា Ramos បាន​ចំណាយ​ពេល​ជាមួយ Real Madrid ១៦​ឆ្នាំ​ឈ្នះ​ពាន​សំខាន់ៗ ២២ ជាមួយ​ក្រុម​តាំងពី​ផ្ទេរ​ពី Sevilla នៅ​ឆ្នាំ​២០០៥៕

 

មតិយោបល់