ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈានដល់វ័យ៣៧ឆ្នាំហើយ តារាចម្រៀង ពេជ្រ សោភា នៅតែមានសម្រស់ទាក់ទាញ មិនចាញ់យុវវ័យជំនាន់ក្រោយ

 

(ភ្នំពេញ)៖ តារាចម្រៀងលំដាប់ជួរមុខ អ្នកនាង ពេជ្រ សោភា ត្រូបានទស្សនិកជនសង្កេតឃើញថាក្រៅពីជោគជ័យអាជីពសិល្បៈហើយនោះ ងាកមកការថែសម្រស់វិញ ក៏ជោគជ័យខ្លាំងណាស់ដែរ ដោយរូបរាងនិងមុខមាត់បច្ចុប្បន្ន ត្រូវបានទស្សនិកជនពោលសរសើរគ្រប់ៗគ្នាថា នៅតែក្មេងជាងវ័យ ត្បិតអាយុកាន់តែវិវត្តន៍ក្តី។

ជាការពិតណាស់ ឈានដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ តារាចម្រៀង ពេជ្រ សោភា បានឈានចូលវ័យ៣៧ឆ្នាំហើយ ដោយនាងបានជ្រើសរើសពិធីអបអរថ្ងៃខួបកំណើតនៅផ្ទះជាលក្ខណៈគ្រួសារ ជាមយយនំខេកយ៉ាងស្រស់ស្អាតមួយ។

ភ្ជាប់ជាមួយរូបភាពខួបកំណើត ពេជ្រ សោភា បានសរសេរសារយ៉ាងដូច្នេះថា «Happy birthday to me អរគុណពុក អរគុណម៉ែ អរគុណបងប្រុស អរគុណបងស្រី អរគុណហ្វេនទាំង២៥ខេត្ត-ក្រុង។ អរគុណដែលតែងតែស្រលាញ់នឹងចូលចិត្តនាងខ្ញុំរហូតមកឆ្នាំនេះសុំត្រឹមមនុស្សជុំវិញខ្លួនមានសេចក្តីសុខ។ ៣៧ឆ្នាំហើយ»។

មតិយោបល់